សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្តេចហ៊ុនសែនចេញបញ្ជាឲ្យទប់ស្កាត់និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹកនិងវាតទីយកដីនៅតាមបឹងទន្លេសាប

ភ្នំពេញៈសម្តេចហ៊ុ​នសែនចេ​ញបញ្ជាឲ្យទប់ស្កាត់និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់​ព្រៃលិច​ទឹក​និងវាតទី​យ​កដីនៅតាម​បឹងទន្លេ​ សាបសម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១នេះបានចេញបទបញ្ជាឱ្យក្រសួងស្ថាបនពាក់ព័ន្ធនិងអភិបាលខេត្តជាប់បឹងទន្លេសាបត្រូវធ្វើការទប់ស្កាត់និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹកនិងវាតទីយកដីនៅតាមបឹងទន្លេសាប។ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។ក្នុងសារជាសម្លេងសម្តេចបានបញ្ជាក់ថា៖ «អនាធិបតេយ្យបែប នេះមិនអាចទទួលយកបានទេក៏មិនអាចអត់ឱនឱ្យបានដែរសម្រាប់មន្រ្តីដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងដែនដីជាខេត្តជាស្រុកឬមន្រ្តីដទៃទៀតដែលចូលទៅពាក់ព័ន្ធដើម្បបង្កើតជាស្ថានកាប់រានទន្ទ្រានយកដីធ្លីនៅទីនោះប្រជាពលរដ្ឋក៏ដូចគ្នាយើងមិនអាចទទួលយកបានទេនូវការកាប់រានទន្ទ្រានដីព្រៃលិចទឹកនៃតំបន់ទន្លេសាបរបស់យើង។ដូច្នេះដើម្បីការពារបឹងទន្លេសាបរបស់យើងដែលកំពុងរងគ្រោះស្រាប់ដោយការគោករាក់និងការបាត់បង់ព្រៃឈើដោយការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យទៅហើយនោះចាំបាច់មានវិធានការ»។សម្តេចបញ្ជាក់ទៀតថា«ខ្ញុំប្រើពាក្យថានេះជាជាការបង្រ្កាបយើងគ្មានពេលនឹងធ្វើការអប់រំបន្ថែមទេ»។ក្នុងនោផងដែរសម្តេចបានប្រគល់ភារកិច្ចឱ្យអភិបាលខេត្តទាំងអស់ជាប់បឹងទន្លេសាបពិនិត្យមើលនិងទប់ស្កាត់ជាបន្ទាន់នូវការកាប់រានទន្ទ្រានដីព្រៃលិចទឹកហើយក៏ត្រូវគ្រប់គ្រងផងដែរជាមួយនឹងដីដែលបានដែលបានកាប់រួចហើយ ដែលអាជ្ញាធរខេត្តត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន។គួរឲ្យដឹងដែរថាខេត្តដែលនៅជុំវិញបឹងទន្លេសាបរួមមានខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង សៀមរាប កំពង់ធំនិងបន្ទាយមានជ័យ ។សម្តេចហ៊ុនសែនបានដាក់កំហិតឱ្យដកយកមកវិញឱ្យអស់នូវដីទាំងឡាយនៅជាប់បឹងទន្លេសាប ដែលបានកាប់ទន្ទ្រានរួចហើយដូចជានៅខេត្តកំពង់ឆ្នាំង។សម្តេចបញ្ជាក់ថា«បើសិនរបាយការណ៍(រាជបណ្ឌិត្យសភា)នេះខុសក៏ខ្ញុំសូមអធ្យាស្រ័យឮថាអតីតអភិបាលខេត្តដែលទើបចាកចេញមុននេះបានកាប់បំផ្លាញយកដីប្រមាណជា២ពាន់ហិកតាឯនោះ។ដូច្នេះខ្ញុំមិនខ្វល់ថាវាជាដីរបស់អតីតអភិបាលខេត្តដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទេទោះបីថ្នាក់ណាក៏ដោយត្រូវតែប្រមូលយកមកវិញឱ្យអស់ ហើយដីនោះត្រូវតែជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញនៅពេលក្រោយ»។សម្តេចតេជោ ហ៊ុន សែនដាក់បញ្ជាទៅកាន់លោកជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់និងជាប្រធានសូរិយោដីថ្នាក់ជាតិឱ្យដឹកនាំការប្រជុំជាបន្ទាន់ជាមួយក្រសួងពាក់ព័ន្ធ ក្នុងនោះមានក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន និងផ្នែកពាក់ព័ន្ធនានា រួមទាំងផ្នែកអធិការកិច្ច នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចហើយនិងនាយឧត្តមសេនីយ៍សៅសុខាដើម្បីបែងចែកភារកិច្ចគ្នាដើម្បីធ្វើការចុះត្រួតពិនិត្យ។ក្នុងរឿងនេះ សម្តេចបានស្នើដល់ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំកម្លាំងដើម្បីចុះស្រាវជ្រាវរកមន្រ្តីណាខ្លះដែលមានការពាក់ព័ន្ធជាមួយនឹងការកាប់ទន្ទ្រានយកដីបឹងទន្លេសាបនេះដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសទាំងអស់។បើតាមសម្តេច ផ្ទៃដីបឹងទន្លេសាបត្រូវបានកំណត់រួចជាស្រេចហើយទាំងតំបន់មួយតំបន់២និងតំបន់៣ដូច្នេះការកាប់ទន្ទ្រានដែលរំលោភតំបន់ទាំងនេះត្រូវដកហូតត្រឡប់មកវិញមិនថាជារបស់មន្ត្រីឬប្រជាពលរដ្ឋ។គួររឭកដែរថាបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយលោកបណ្ឌិតសុខទូចបានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេ សាបដែលរកឃើញអំពីបញ្ហាកាប់ឈើនិងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអាណាធិបតេយ្យ គួរឱ្យព្រួយបារម្ភជាពិសេសខេត្តកំពង់ឆ្នាំង៕ដោយ៖ (​យាយពេញ).

1uk11

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment