សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

Putin សាកល្បងបាញ់ថ្នាំវ៉ាក់សាំងCovid-19

ប្រទេសរុស្ស៉ីៈសរ្លោកប្រធានាធិបតី(VladimirPutin)បានបញ្ជាក់ថាលោកគឺជាមនុស្សដំបូងគេដែលធ្វើតេស្តវ៉ាក់សាំងការពារមេរោគCovid-19របស់រុស្ស៊ី។លោកប្រធានាធិបតីPutinបានរៀបរាប់ពីបទពិសោធន៍របស់លោកជាមួយនឹងវ៉ាក់សាំងបាញ់ច្រមុះក្នុងអំឡុងពេលកិច្ចប្រជុំតាមអ៊ីនធឺណិតជាមួយមន្ត្រីរដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃនេះថា”ពួកគេបានសុំឱ្យខ្ញុំដកដង្ហើមវែងៗ ហើយរាប់ដល់៣”ដោយបន្ថែមថាលោកមិនមានអារម្មណ៍អ្វីសោះក្នុងអំឡុងពេលដំណើរការនេះ។វ៉ាក់សាំងបាញ់ច្រមុះត្រូវបានបង្កើតឡើងដោយវិទ្យាស្ថាន Gamaleya នៅទីក្រុងម៉ូស្គូហើយផ្អែកលើវ៉ាក់សាំង Sputnik V។ លោកDenisLogunovប្រធាននាយកដ្ឋានមីក្រូជីវសាស្ត្ររបស់វិទ្យាស្ថានបានបង្ហាញពីការស្រាវជ្រាវដំបូងថាវាអាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។លោកបានបន្ថែមថាការប្រើប្រាស់ថ្នាំបាញ់គឺជា “មធ្យោបាយដ៏ងាយស្រួលមួយក្នុងការផ្តល់វ៉ាក់សាំងនៅពេលដែលវាគ្មានការឈឺចាប់ និងមានផលប៉ះពាល់តិចតួច” ។Logunov បាននិយាយថា “បន្ទាប់ពីចាក់វ៉ាក់សាំង អ្នកទទួលបានភាពស៊ាំសម្រាប់រាងកាយទាំងមូល។ប៉ុន្តែបន្ទាប់ពីប្រើថ្នាំបាញ់ច្រមុះបន្ថែម អ្នកបង្កើតរបាំងការពារបន្ថែមនៅក្នុងផ្លូវដង្ហើមផ្នែកខាងលើ”។យោងតាមលោក Logunov ការសិក្សាបន្ថែមលើការបង្កើតវ៉ាក់សាំងបាញ់នឹងធ្វើឡើងនៅឆ្នាំ២០២២។លោកPutinក៏បានបញ្ជាក់កាលពីថ្ងៃទី២១ខែវិច្ឆិកាថាលោកបានទទួលថ្នាំ booster dose ជាមួយនឹងវ៉ាក់សាំង Sputnik Light ។ លោកPutinពីមុនបានចាក់វ៉ាក់សាំង Sputnik V លើកទី១នៅថ្ងៃទី ២៣ខែមីនាដែលជាការចាក់លើកទី២នៅថ្ងៃទី១៤ខែមេសា។ដូច Sputnik V ដែរ Sputnik Light គឺផ្អែកលើបច្ចេកវិទ្យាវ៉ិចទ័រ។ យន្តការរបស់វាគឺប្រើមេរោគដែលមិនបង្កគ្រោះថ្នាក់ដើម្បីណែនាំប្រូតេអ៊ីន nCoV ទៅក្នុងកោសិកាមនុស្សជួយជំរុញការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ៕យោងតាមRTputi

Filed in: ព័ត៌មានអន្តរជាតិ

Leave a Reply

Submit Comment