សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្តេចហ៊ុនសែន៖ថ្ងៃទី១៥ខែតុលាឆ្នាំ២០២១នេះគឺជាថ្ងៃគម្រប់ខួប៩ឆ្នាំដែលសម្តេចឪសម្តេចតា,សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរព្រះបាទសម្តេចព្រះនរោត្ដមសីហនុព្រះអង្គបានសោយទិវង្គត

ភ្នំពេញៈថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះគឺជាថ្ងៃគម្រប់ខួប៩ឆ្នាំដែលសម្តេចឪសម្តេចតា,សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរព្រះបាទសម្តេចព្រះនរោត្ដមសីហនុព្រះអង្គបានសោយទិវង្គត់នៅទីក្រុងប៉េកាំងប្រទេសចិន។នៅថ្ងៃនេះប្រជារាស្រ្តទូទាំងប្រទេសព្រមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕ដោយ៖(​យាយពេញ).

24562

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment