សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ក្មេងប្រុសម្នាក់ទីទ័លក្រធ្លាក់ពីលើគោយន្ដកន្ត្រៃរងរបួសធ្ងន់លំពុងតែសម្រាកព្យាបាលនៅមន្ទីពេទ្យ១៦មករា បានទទួលអំណោយពីចលនាយុវជនកម្ពុជា១៥៧ខេត្តព្រះវិហារ

ខេត្តព្រះវិហារៈ នៅរសៀលថ្ងៃ ពុធ ៨រោច​ខែ​ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស៣៥៦៥ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចលនាយុវជនកម្ពុជា ១៥៧ ខេត្តព្រះវិហារ ដឹកនាំដោយ លោក មាន សុវណ្ណារិទ្ធ តំណាងឲ្យលោក ឈៀង គង់នៅ បាននាំយកនៅគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកា ប្រគល់ជូនគ្រួសារក្រីក្រមួយគ្រួសារដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ពីលើគោយន្ដកន្ត្រៃ រងរបួសក្បាលជាទម្ងន់បញ្ជូនមកសម្រាក់ព្យាលបាលនៅមន្ទីពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ។តាមសម្ដីឪពុកជនរងគ្រោះបានឲ្យដឹងថា ៖ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ពួកគាត់មានគ្នា ៦នាក់ ជិះគោយន្ដកន្ត្រៃទៅឃ្វាលគោនៅត្រង់ចំណុចភូមិអង្រ្គង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ លុះដល់ខាងកើតភូមិបានប្រហែលជា ៨០០ម៉ែត្រ ត្រង់ចំណុចរង្វង់មូលអង្រ្គង បណ្ដាលឲ្យធ្លាក់កុមារាម្នាក់ពីលើរគោរយន្ដកំពុងជិះរងរបួសក្បាលយ៉ាងដំណំ ។ក្រោយពីកើតហេតុក្រុមគ្រួសារបាននាំយកជនរងគ្រោះមកព្យាបាលនៅមណ្ឌលសុខភាពនៅជិតនោះ តែដោយសារបួសធ្ងន់ធ្ងរពេកទើបគ្រូពេទ្យបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែក១៦មករាខេត្តព្រះវិហារតែម្តង ។

ដោយឃើញនៅភាពខ្វះខាតរបស់ជនរងគ្រោះក្រុមការងារចលនាយុវជនកម្ពុជា ១៥៧ បានឧបត្ថម្ភជាថវិកាចំនួន ១៥ម៉ឺនរៀលដើម្បីធ្វើដំណើរ ។លុះរសៀលថ្ងៃទី២៩ ខែកញ្ញានេះដែរ ដោយឃើញពីភាពកង្វះខាតរបស់ពួកគាត់ ទើបក្រុមការងារចលនាយុវជនកម្ពុជា ១៥៧ បាននាំយកអង្ករចំនួន ២៥គីឡូក្រាម មី១កេះ ទឹកត្រី១យួរ នឹងថវិកាចំនួន ២៥០០០០ រៀលផ្ដល់ជូនពួកគាត់បន្ថែមទៀត៕ដោយ៖(​លោក នោ).

 

003 004 005

Filed in: សង្គម

Leave a Reply

Submit Comment