សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

បុរសប្រើអាវុធAK 47 បាញ់បោះសេរីត្រូវបានកំលាំងអាវុធហត្ថខេត្តព្រះវិហារឃាត់ខ្លួនការប្រើប្រាស់អាវុធដោយខុសច្បាប់

ខេត្តព្រះវិហារៈនៅព្រឹកថ្ងៃពុធ​៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ​ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះកំលាំងជំនាញអាវុធហត្ថខេត្តព្រះវិហារបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៅកាន់តុលាកាពីបទការកាន់កាប់និងការប្រើប្រាស់អាវុធដោយខុសច្បាប់ ។កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឲ្យលោកវរសេនីយ៍ទោ ជួរ ប៊ុនសុង មេបញ្ជាការរងអាវុធហត្តខេត្ត ទទួលការងារស្រាវជ្រាវ និង បង្ក្រាបបទល្មើស បានដឹកនាំកម្លាំងមន្ទីរជំនាញរបស់អាវុធហត្តខេត្ត ចុះទៅសហការជាមួយកម្លាំងអាវុធហត្ថស្រុកគូលែន នៅចំណុច ក្បែរក្រុមហ៊ុនសិលាដាម៉ិច ត្រពាំងថ្ម ស្ថិតនៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីស្រាវជ្រាវករណីផ្ទះអាវុធ នៅចំណុចខាងលើ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១វេលាម៉ោង ២៣និង ៥០នាទី បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ។មុខសញ្ញាជនសង្ស័យម្នាក់ មានឈ្មោះ ឆាយ ឈន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជប់សោម ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។   បន្ទាប់ពីការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានធ្វើការសួរនាំអស់រយ:ពេលជាង៥ម៉ោង ទើបឈ្មោះ ឆាយ ឈន បានសារភាពថា កាលពីល្ងាចខ្លួនពិតជាបានទៅយកកាំភ្លើង( AK47)  មួយដើមដែលបានលាក់ទុកនៅខាងក្រោមឈើ ក្រោមដើមពុទ្ទ្រា ក្បែរក្រុមហ៊ុនសិលាដាម៉ិច រួចដើរទៅផ្ទះឈ្មោះ តាយ តឹម ពេលដើរបានចម្ងាយប្រហែល ១គីឡូម៉ែត្រ ខ្លួនបានបាញ់ទៅលើចំនួន ២ ទៅ ៣ គ្រាប់ លុះដល់ផ្ទះ តាយ តឹម ខ្លួនបានបបួល តាយ តឹម ផឹកស្រាស នៅលើផ្ទះ បន្ទាប់មកខ្លួនក៏បានទាញកាំភ្លើងបាញ់ទៅលើចំនួន ៣គ្រាប់ តែផ្ទុះចំនួន ២គ្រាប់ រួចហើយក៏ផឹកស្រារបន្តទៀត ។បន្ទាប់មកជនសង្ស័យក៏បបួលឈ្មោះ តាយ តឹម ទៅរកឆ្លុះសត្វ ពេលត្រឡប់មកវិញឈ្មោះ តឹម បានសុំគោយន្តគេជិះ ចំណែកខ្លួន ឆាយ ឈន ជាជនសង្ស័យបានដើរតែម្នាក់ឯង ពេលមកដល់ផ្ទះតឹម ខ្លួនពុំបានឃើញម្ចាស់ផ្ទះទេ លុះដល់ម៉ោង០៦:០០នាទីភ្លឺ ខ្លួនក៏បានខ្ចីម៉ូតូប្អូនម្ចាស់ផ្ទះជិះចេញមកផ្លូវខាងក្រៅក្រុមហ៊ុនសិលាដាម៉ិច ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនតែម្តង។ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើបានសារភាពប្រាប់ការពិតដល់សមត្ថកិច្ច ហើយក៏បាននាំខ្លួនឲទៅបង្ហាញកន្លែងលាក់ទុកអាវុធនិង កន្លែងធ្វើសកម្មភាពដែលបានបាញ់បោះ។ក្រោយពីប្រមូលឯកសារបានគ្រប់គ្រាន់ កំលាំងជំនាញបានឃាត់ខ្លួនជនសង្ស័យនិងដកហូតបានវត្ថុតាងរួមមានអាវុធ(AK47 )ចំនួន ១ដើម លេខ( 7210222) បង់(AK47 )ចំនួន ២ គ្រាប់កាំភ្លើង( AK-47 )ចំនួន ២៦គ្រាប់ សំបកគ្រាប់(AK47) ចំនួន៦សំបកកកាទុស្ស៕ដោយ៖(​លោក​ វុទ្ធី)

002 003 004

Filed in: សន្តិសុខ

Leave a Reply

Submit Comment