សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្តេចហេងសំរិននិងសមាជិកសមាជិការដ្ឋសភាបានអញ្ជើញមកទទួលវ៉ាក់សាំងកូវីដ-១៩ដូសទី៣ឬដូសជំរុញ

ភ្នំពេញៈសម្តេចហេងសំរិននិងសមាជិកសមាជិការដ្ឋសភាបានអញ្ជើញមកទទួលវ៉ាក់សាំងកូវីដ-១៩ អាស្រ្តាហ្សេនីកា ដូសទី៣ឬដូសជំរុញនៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះ តាមការរៀបចំរបស់ក្រសួងសុខាភិបាលនិងអគ្គលេខាធិការដ្ឋានរដ្ឋសភា។រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្រ្តគន្លឹះកាត់បន្ថយការឆ្លងនិងឈឺធ្ងន់។ ពិសេសសំដៅឈានទៅសម្រេចឱ្យបាននូវភាពសាំសហគមន៍ ដែលជាកត្តាជំរុញធានា ឱ្យបាននូវការវិលត្រឡប់ទៅរកប្រក្រតីភាពថ្មី នៃជីវភាពរបស់នៅជាទូទៅរបស់ពលរដ្ឋ ក៏ដូចជាការស្តារនូវបញ្ហាសេដ្ឋកិច្ចសង្គមឱ្យងើបឡើងវិញ។កំណើនអត្រាពលរដ្ឋចាក់វ៉ាក់សាំងបានកើនឡើងជាលំដាប់ ពោលក្នុងចំណោមពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ ដែលរហូតមកដល់ពេលនេះសឹងតែសម្រេចបាន១០០% ហើយនៃចំនួនគោលដៅ១០លាននាក់នោះ ។ ចំណែកកុមារនិងយុវវ័យដែលមានអាយុពី១២ដល់១៧ឆ្នាំវិញ មកដល់ពេលនេះសម្រេចបានជិត៩០% ហើយដែរ ដែលបានទៅចាក់វ៉ាក់សំាងកូវីដ-១៩ ក្នុងចំណោមជិត២លាននាក់។

ក្រសួងសុខាភិបាលបាននិងកំពុងបន្តយ៉ាងសកម្មក្នុងការចាក់វ៉ាក់សំាងដូសទី៣ឬដូសជំរុញជូនដល់ពលរដ្ឋដែលបានចាក់ដូសទី១និងទី២ហើយនៅតែបន្តផ្តល់វ៉ាក់សាំងដូសដំបូងដល់ពលរដ្ឋដែលមិនទាន់បានទៅចាក់ សំដៅធ្វើយ៉ាងណាឱ្យពលរដ្ឋរបស់យើងដែលមានអាយុត្រូវចាក់បានចាក់គ្រប់ៗគ្នា។ឆ្លៀតឱកាសនេះសម្តេចសូមកោតសរសើរដល់មន្រ្តីសុខាភិបាល អាជ្ញាធរដែនដី កងយុទ្ធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានខិតខំគ្រប់បែបយ៉ាងក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងធ្វើកិច្ចអន្តរាគមន៍តាមភារកិច្ច ព្រមទាំងការចូលរួមយ៉ាងពេញលេញពីប្រជាពលរដ្ឋរបស់យើង ដែលបានធ្វើឱ្យយុទ្ធសាស្រ្តាចាក់វ៉ាក់សំាងការពារសុខុមាលភាពសង្គមជាតិរបស់យើងទទួលបានជោគជ័យបែបនេះ។សម្តេចសូមសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរស្វែងរកវ៉ាក់សាំងគ្រប់មធ្យោបាយ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបាន ក្នុងចំនួនយ៉ាងច្រើនជាទីមោទកភាពបំផុតនៅក្នុងការពារសុខុមាលភាពពលរដ្ឋនិងសង្គមរបស់យើងទប់ទល់នឹងជំងឺដ៏កាចសាហាវនេះ។ យើងនឹងអាចឈានទៅបើកដំណើរការសាលារៀន រមណីយដ្ឋានកម្សាន្តនានា ដោយត្រូវគោរពតាមស្តង់ដាវិធានការសុវត្ថិភាព ដើម្បីឱ្យចៅៗ កូនក្មួយរបស់យើងបានវិលទៅសិក្សានៅថ្នាក់រៀនដោយផ្ទាល់ ក៏ដូចជាស្តារវិស័យសេដ្ឋកិច្ចឡើងវិញ ជាបណ្តើរៗតាមរយៈការប្រកបកិច្ចការរកទទួលទានប្រចាំថ្ងៃផ្សេងៗនោះ។

សម្តេចហេងសំរិនក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាប្រទេសជាមិត្តរបស់កម្ពុជាទាំងអស់ រួមនឹងដៃគូអភិវឌ្ឍន៍ទាំងឡាយដែលបានចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគវ៉ាក់សាំង សម្ភារៈវេជ្ជសាស្រ្តនានាដល់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ជារហូតមក។តែទោះជាយ៉ាងណាក្តី សូមជនរួមជាតិទាំងអស់បន្តអនុវត្តវិធានការ “៣កុំ ៣ការពារ” និងចូលរួមអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាលឱ្យបានហ្មត់ចត់ ទើបយើងចៀសឆ្ងាយពីជំងឺដ៏សាហាវនេះ ទទួលបានសេចក្តីសុខពេញលេញ ក្នុងពេលឆាប់ៗខាងមុខនេះ៕ដោយ៖(​យាយពេញ).

24

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment