
ខេត្តព្រះវិហារ៖ក្រុមការងារចលនាយុវជនកម្ពុជា( ១៥៧ )សាខា ខេត្តព្រះវិហារ ដឹកនាំដោយលោក ឈៀង គង់នៅ ជាប្រធាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមហ៊ុន ម៉ាណែត បាននាំយកអំណោយ ពីសាខាខេត្តកណ្ដាល ដែលមានលោកឧកញ៉ា ស្រី ចាន់ថន ជាប្រធាន ដោយមានការចូលរួមពីលោកពីលោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ និងអាជ្ញធរមូលដ្ឋានចុះចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនិងចាស់ជរាគ្មានទីពឹងនៅក្នុងខេត្តព្រះវិហារចំនួន ពីរក្រុងស្រុក ស្មើនិង៤០គ្រួសារ ។រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមងារងារចលនាយុវជនកម្ពុជា១៥៧ ខេត្តព្រះវិហារ និងលោកព្រះរាជអាជ្ញារងបានចុះចែកអំណោយ និងពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើ ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងារ និងលោកឧកញ៉ា ស្រី ចាន់ថន នៅការសួរសុខទុក និងជួយសម្រួលការប្រឈមរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបជីវភាពខ្វះខាត ដោយអំណោយទាំងនោះអាចដោះស្រ័យជូនបង ប្អូន លោកយាយ លោកតា បានមួយគ្រាដែរនេះ ។ ក្រុមការងាររបស់ចលនាយុវជនកម្ពុជា( ១៥៧ ) សាខាខេត្តព្រះវិហារ បាននាំយកអំណោយនៅគ្រឿងឧបភោគបរិភោគ មកចែកជូនប្រជាពលរដ្ឋក្នុង ក្រុងព្រះវិហារ ភូមិកំពង់ចំលង សង្កាត់កំពង់ប្រណាក ចំនួន ២០គ្រួសារ ភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ចំនួន ០៤គ្រួសារ ។ ស្រុកសង្គមថ្មី ឃុំរណសិរ្ស ចំនួន ០៤ភូមិ គឺភូមិអង្រងចំនួន ៥គ្រួសារ ភូមិរលំឡែងចំនួន ៤គ្រួសារ ភូមិតាសែងកណ្តាលចំនួន ៣គ្រួសារ និងភូមិស្វាយ ចំនួន ២គ្រួសារ ។ដោយក្នុង១គ្រួសារទទួលបានអង្ករចំនួន ២៥គីឡូក្រាម ទឹកត្រីចំនួន ១យួរ មី ១កេះ ទឹក បរិសុទ្ធ ១យួរ ប៊ីចេង កន្លះគីឡូក្រាម ប្រេងឆា ១ដប ស្ករស ១គីឡូក្រាមត្រីខ ១យួរ និងថវិកាចំនួន៥៥០០០០រៀល (ហាសិបប្រាំម៉ឹនរៀល) ជូនដល់ចាស់ជរា៕











































