សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ចិនបញ្ជូនយន្តហោះទ្រង់ទ្រាយធំបំផុត ហោះចូលដែនអាកាសតៃវ៉ាន់

ប្រទេសចិនៈសារព័ត៍មានបរទេសរាយការណ៍ពីទីក្រុងតៃប៉ិ សាធារណៈរដ្ឋចិន កាលពីថ្ងៃទី៥កញ្ញា ថា ក្រសួងការពារជាតិរបស់តៃវ៉ាន់ រាយការណ៍កាលពីថ្ងៃអាទិត្យថា យន្តហោះចំនួន១៩គ្រឿងរបស់ចិនផែនដីធំ រួមមានៈយន្តហោះប្រដេញJ-16ចំនួន១០គ្រឿង,យន្តហោះប្រដេញSu-30 ចំនួន៤គ្រឿង ,យន្តហោះទម្លាក់គ្រាប់បែកខាងយុទ្ធសាស្រ្តH-6Kចំនួន៤គ្រឿង នឹងយន្តហោះបង្រ្កាបនាវាមុជទឹកមួយគ្រឿងទៀត ហោះល្មើសដែនអាកាស បរិវេណប្រជំកោះប្រា តាស់ ឯនាយដែនទឹកត្បូងបំផុតរបស់តៃវ៉ាន់ ឬខាងជើងរបស់សមុទ្រចិនខាងត្បូង។ហរតុការណ៍ខាងលើ កើតឡើងកាលពីថ្ងៃសៅរ៍កន្លងមក ដែលនេះជាការធ្វើដំណើរឆ្លងកាត់ដែនអាកាសរបស់តៃវ៉ាន់ច្រើនបំផុតក្នុងពេលតែមួយ របស់ហ្វូងយន្តហោះចម្បាំងចិន រាប់ចាប់តាំងពីការបញ្ជូនយន្តហោះយោធា២៨គ្រឿង ឆ្លងកាត់បរិវេណដូចគ្នានេះ កាលពីថ្ងៃទី១៥មិនាឆ្នាំនេះ។សូមជំរាបថា ក្រសួងការពារជាតិរបស់ក្រុងតៃប៉ិ ចេញសេចក្ដីថ្លែងការណ៍ កាលពីសប្ដាហ៍កន្លងទៅថា តៃវ៉ាន់កំពង់ប្រឈមជាមួយ”ការគម្រាមកំហែងខាងអាកាសកាន់តែខ្លាំងឡើង”ពីរដ្ឋាភិបាលប៉េកាំង នឹងថ្លែងថា តៃវ៉ាន់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការវាយបក៕001

 

Filed in: ព័ត៌មានអន្តរជាតិ

Leave a Reply

Submit Comment