ប្រទេសថៃៈកាលពីថ្ងៃទី៣កញ្ញា២០២១ អ្នកសារព័ត៍មានថៃរាយការណ៍ថា កម្លាំងទានហានឈុតខ្មៅរបស់ថៃ ដែលប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានប្រទះឃើញក្រុមបុគ្គលចំនួន៨នាក់ ក្នុងនោះប្រុស៦ នឹងស្រី២នាក់ នៅបរិវេណភូមិផានសឹក ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទើបសមត្ថកិច្ចសុំត្រួតពិនិត្យ នឹងឆែកឆេររកឯកសារ តែពួកគេទាំងអស់មិនមានឯកសារធ្វើដំណើរទេ ទើបឃុំខ្លួននាំមកសាកសួរ នឹងធ្វើកំណត់ហេតុចាប់ខ្លួន ព្រមទាំងអនុវត្តតាមវិធានរបស់ផ្នែកសុខាភិបាល ទើបបញ្ជូនខ្លួនបណ្ដេញចេញពីប្រទេសតាមនិតិវិធីបន្ត៕











































