សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក ម៉ង់ រដ្ឋាជំនួយការ ឯកឧត្តមកិត្តិនីតិកោសបណ្ឌិត ងួន ញ៉ិល អញ្ជើញចុះចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ

កំពង់ធំៈនៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២១ លោក ម៉ង់ រដ្ឋា ជំនួយការ ឯឧត្តមកិត្តិនីតិកោសល បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា រួមដំណើរដោយលោក កៅ យ៉ុន ក្រុមប្រឹក្សាឃុំក្រយា លោក ស៊ុន គឹមរ៉េន មេភូមិ សែនសិរីមង្គល និងក្រុមការងារមូលដ្ឋានទាំងអស់ បាននាំយកអំណោយ ដ៍ ថ្លៃថ្លា របស់លោក ជំទាវ លឹម ផល្លា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដើម្បីជួយគ្រួសារសព កុមារា ឈ្មោះ ចាន់ មុន្នី អាយុ ១០ ឆ្នាំ ដែលបានទទួលមរណះភាព នៅថ្ងៃទី១៧.សីហាឆ្នាំ២០២១ ដោយរោគាពាធ ស្ថិតនៅភូមិសែនសិរីមង្គល  ឃុំក្រយា  ស្រុកសន្ទុក  ខេត្តកំពង់ធំ ។អំណោយរួមមាន ដូចខាងក្រោម អង្ករ  ចំនួន ៥០ គ.ក្រ ទឹកត្រី ចំនួន ០១ យួរទឹកស៊ីអ៊ីវ ចំនួន ០១ យួរប៊ីចេង  ចំនួន ០២ កញ្ចប់ស្ករស  ចំនួន  ០២ កញ្ចប់ អំបិល  ចំនួន  ០២ កញ្ចប់ទឹកសុទ្ធ ចំនួន ០៥ យួរ ថវិការ   ចំនួន  ២០០ ០០០រៀលបន្ទាប់មកលោកម៉ង់ រដ្ឋា ក៍បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ ពិសេស ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត និង លោកជំទាវលឹម ផល្លា ដែលលោកតែងតែរំលឹកដាស់តឿន អោយក្រុមការងារមូលដ្ឋានគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់អោយបានល្អបំផុត ចំពោះសេចក្តី ទុក្ខលំបាក របស់ប្រជាពលរដ្ឋ គ្រប់ កាលះេ ទសះ ដោយមិនរើសអើង ឬ ប្រកាន់និន្នាការ អ្វីឡើយ។

លោកក៍បានបន្ថែមទៀតថា ថ្វីត្បិត ជំងឺកូវីត១៩កំពុងកាចសាហាវពិតមែន តែប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា របស់យើង ក៍ កំពុងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋខ្លាំងក្លាណាស់ដែរដូច្នេះ សូមបងប្អូនអនុវត្តន៍អោយបានខ្ជាប់ខ្ជួន នូវវិធានការ( បីកុំ បីការ) អោយបានគ្រប៉ៗគ្នា ។ជាទីបញ្ចប់ លោក ម៉ង់ រដ្ឋា សូមថ្លែងអំណរគុណ ដល់សប្បុរសជនបានចូលរួម គឺ

លោក កៅ យ៉ុន ក្រុមប្រឹក្សាឃុំក្រយា សមាគមភូមិ សែនសិរីមង្គ លោក សឹង មាន ក្រុមប្រឹក្សាឃុំចើងដើងលោក ខុំ សុឃាន់

សូមមានសុខភាពល្អ ជ័យជំនះ៕ដោយ៖ (​រំដូលស្ទឹងសែន).

0067

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment