
ប្រទេសថៃៈកូវីដរាត្បាតខ្លាំងម្លឹងហើយ ថែមទាំងមានសមត្ថកិច្ចឈរជើងបណ្ដាក់គ្នាដូចខ្យង តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមត្ថកិច្ចទាហានស្រុកតាព្រះយ៉ា បានចាប់ឃុំខ្លួនក្រុមលួចនាំពលករខ្មែរចូលប្រទេសចំនួន២៣នាក់ ព្រមទាំងមេខ្យល់ជនជាតិថៃចំនួន២នាក់ នឹងម្ចាស់ផ្ទះដែលលាក់បំពួនពលករក្នុងទឹកដីស្រុកគោកឃ្យូង ខេត្តស្រះកែវ។នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ សារព័ត៍មានថៃរាយការណ៍ថា សមត្ថកិច្ចទាហានឈុតចំពោះកិច្ចតា ព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ សហការជាមួយកម្លាំងស្រាវជ្រាវស្រុកគោកឃ្យូង ក្រោយទទួលបានសេចក្ដីរាយការណ៍ថា មានការលបលួចចូលប្រទេសដោយខុសច្បាប់ នៅក្នុងទឹកដីស្រុកគោកឃ្យូង ព្រមទាំងទាក់ទងទៅអង្គភាពពាក់ព័ន្ធ ដើម្បីចូលទៅត្រួតពិនិត្យនឹងចាប់ខ្លួននៅទឹកដីខាងលើ។សូមជំរាបថា ក្រោយសមត្ថកិច្ចប្រទះឃើញរថយន្តធនតូចចំនួន២គ្រឿង បើកចូលមកផ្ទះលេខ៣ ភូមិ៣ ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ ខាងសមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណដើម្បីចាប់ខ្លួន ដោយមានបុគ្គលលបលួចចូលប្រទេសខុសច្បាប់ ជាពលករខ្មែរចំនួន២៣នាក់ ក្នុងនោះប្រុស១៥នាក់ នឹងស្រី៨នាក់ អង្គុយក្នុងរថយន្តធនតូចម៉ាកតូយ៉ូតា ព៌ណក្រហម ពាក់ស្លាកលេខ7กฌ-2205 ក្រុងថេប ចំនួន៦នាក់ នៅក្នុងរថយន្តធនតូចម៉ាកតូយ៉ូតា ព៌ណទឹកមាស ពាក់ស្លាកលេខญส-5083ក្រុងថេប ចំនួន៩នាក់ និងនៅក្នុងផ្ទះរបស់ឈ្មោះអ្នកស្រី បានយេន សាវិឡាស អាយុ៦៩ឆ្នាំ ផ្ទះលេខ៣ ភូមិណងសេម ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ ចំនួន៨នាក់ទៀត ព្រមទាំងមេខ្យល់ជនជាតិថៃ២នាក់ និងម្ចាស់ផ្ទះម្នាក់ផងដែរ សរុប២៥នាក់។ក្រោយពីសួរនាំរបស់សមត្ថកិច្ច បានឲ្យដឹងថា មេខ្យល់ជនជាតិថៃ២នាក់ បានប្រាប់ថា បានទទួលការក្នុងម្នាក់៩០០បាត អោយនាំពលករបញ្ជូនទៅខេត្តឆះឆឺងសៅ៣នាក់,ផ្សារថៃម្នាក់,ផ្លូវឧត្តមសុខបាងកក២នាក់,ហួយក្វាង បាងកក២នាក់,ខេត្តប្រាជីនបុរី២នាក់,ខេត្តសមុទ្រប្រាកាន២នាក់,ខេត្តណៈខន នាយក២នាក់,ខេត្តរះយ៉ង៣នាក់,ខេត្តឈុនបុរី៥នាក់ នឹងផាបព្រះយ៉ា៥នាក់ទៀត។ក្រៅពីនេះ ពលករខ្មែរបានប្រាប់សមត្ថកិច្ចថា បានធ្វើដំណើរចូលមកប្រទេសថៃតាមច្រករបៀង និងមានរថយន្តដឹកមកផ្ទះរបស់អ្នកស្រី បានយេន ដើម្បីរង់ចាំរថយន្តដឹកទៅគោលដៅផ្សេងៗបន្តទៀត ទើបសមត្ថកិច្ចនាំជនត្រូវចោទទាំងអស់ទៅសួរនាំបន្ថែម ដើម្បីអនុវត្តតាមច្បាប់ នៅស្ថានីយ៍នគបាលគោកឃ្យូង និងធ្វើកំណត់ហេតុចាប់ខ្លួន និងបណ្ដេញចេញតាមច្រកMOUភូមិ ណូន ម៉ាកមុន ចំណុចត្រួតពិនិត្យច្រកអូរបីជាន់ ដោយជនត្រូវចោទទាំង២៥នាក់ បានទទួលធ្វើចត្តាឡីស័ក តាមវិធានការការពារ ការរាត្បាតរបស់ជម្ងឺកូវីដ-១៩៕











































