សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ពិតជាសាហាវមែនខ្មាន់កាំភ្លើងបាញ់ប្រហារបុរសម្នាក់ចំនួន៤គ្រាប់បណ្តាលអោយស្លាប់!!!

ភ្នំពេញ៖ខ្មាន់កាំភ្លើង១ក្រុមបានជិះម៉ូតូតាមបាញ់ប្រហារទៅលើបុរសអ្នករកស៊ីគួកជេរដី គួកជេររថយន្តនឹងម៉ូតូ ព្រមទាចងការប្រាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារត្រូវជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅសង្រ្គោះដល់មន្ទីរពេទ្យកាល់ម៉ែតបន្ទាប់មកខ្មាន់កាំភ្លើងរូបនោះបានគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នោះបានកើតឡើងបង្កឲ្យកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។គេនៅពុំទាន់ដឹងថាជាករណីប្លន់ឬគំនុំនៅឡើយទេ ដោយសារនគរបាលកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់យកមផ្តន្ទាទោសតាមច្បាប់។តាមប្រភពព័ត៌បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះថា នៅ ចំណាន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ ទិញលក់រថយន្ត ម៉ូតូ ចងការលុយ គួកជេរដី មានទីលំនៅ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ និង នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ។ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ និងបានបាញ់ប្រហារទៅលើជនរងគ្រោះចំនួន៤គ្រាប់ និងត្រូវចំនួន៣គ្រាប់ និងខុសទៅត្រូវដី១គ្រាប់។

មុនពេលកើតហេតុ ជនរងគ្រោះទើបវិលមកពីដើរទារលុយគេ ដល់ចំណុចខាងលើ ជនសង្ស័យជិះរថយន្តមួយគ្រឿងតាមពីក្រោយ បាញ់៤គ្រាប់ ត្រូវជនរងគ្រោះ៣គ្រាប់ ក្បាលដៃឆ្វេង ពោះបណ្តាលឲ្យរងរបួសដេកដួល ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតទើបតែបានស្លាប់ រួចដឹកយកមកតម្កល់ទុកនៅវត្តពោធិចិនតុង ៕ដោយ៖(​យាយពេញ).

 

 

001 002 003 004

Filed in: សន្តិសុខ

Leave a Reply

Submit Comment