សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្តេចតេជោផ្តល់ថវិការមួយពាន់លានរៀលបន្ថែមទៀត

ភ្នំពេញៈសម្តេចតេជោ៖ បងប្អូនជនរួមជាតិ! ព្រឹកមិញនេះ ខ្ញុំសំរេចឱ្យបញ្ចេញសាច់ ប្រាក់ជាង១០០០លានរៀល ជូនទៅរាជធានីខេត្តនៅទូទាំងប្រទេស សម្រាប់ជួយដល់គ្រួសារក្រីក្រ ដែលត្រូវធ្វើចត្តាឡីស័ក ដែលគ្រួសារនិមួយៗ នឹងទទួលបាន ២ម៉ឺនរៀលក្នុងមួយថ្ងៃ ដែលមានរយៈពេល១៥ថ្ងៃ ដែលថវិការសរុបទទួលបាន ៣០ម៉ឺនរៀលក្នុងមួយគ្រួសារ។សូមកុំមានការភ័ន្តច្រឡំថា ខ្ញុំតម្រូវឱ្យធ្វើចត្តាឡីស័ក១៥ថ្ងៃ។ ការធ្វើចត្តាឡីស័កត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះតែខ្ញុំផ្តល់ជូនថវិការសម្រាប់១៥ថ្ងៃក្នុងបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ ជូនពរបងប្អូនជនរួមជាតិឃ្លាតចាកឆ្ងាយ ពីកូវីដ១៩នេះ៕ដោយ៖(pvhtv)

001

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment