ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងរាជអា វុធហត្ថលើ ផ្ទៃប្រទេស និងជាប្រធានក្រុមការងាររៀបចំពិធី រំលឹកខួបលើកទី៤៣ នៃទិវាចង ចាំដំណើរឆ្ពោះ ទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ បានបើក កិច្ចប្រជុំពិភាក្សា ឆ្លងគម្រោងសាងសង់វេទិកា និងសាលាសំណាក់ នៅតំបន់ប្រវត្តិសាស្រ្ត នៃទិវាចងចាំ ដំណើរ ឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជ សាសន៍ប៉ុលពត (២០ មិថុនា ១៩៧៧) (តំបន់X16) ស្ថិតភូមិចង្គំទី១ ឃុំទន្លួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។គួរជម្រាបថា តំបន់កោះថ្ម ចំណុចអាងដាច់ X16 គឺជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិ របស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅ កាន់ការ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)។ដោយឡែក «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរ ការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឲ្យកូនចៅ ជំនាន់ក្រោយបានសិក្សាផងដែរ៕ដោយ៖(ទុំទាវ)











































