សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពីការប្រើប្រាស់ទេពកោសល្យផ្ទាល់ខ្លួនដើម្បីពង្រឹងប្រសិទ្ធភាពការងារ និង ជីវភាពគ្រួសារ

រាជភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញ ជាអធិបតីបិទសិក្ខាសាលាស្តីពីការប្រើប្រាស់ទេពកោ សល្យផ្ទាល់ខ្លួនដើម្បីពង្រឹងប្រសិទ្ធភាពការងារ និង ជីវភាពគ្រួសាររៀបចំដោយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍សាខា ក្រសួងព័ត៌មាន នៅថ្ងៃពុធ ២កើត​ ខែ ស្រាពណ៍ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០។ អង្គសិក្ខាសាលាក៏មានវត្តមានអញ្ជើញចូលរួមពី លោក ជំទាវ សាស្ត្រាចារ្យ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍សាខា ក្រសួងព័ត៌មាន។សិក្ខាសាលាដែលបានដំណើរការមកអស់ពេល២ថ្ងៃនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ស្មារតី បង្កើនសមត្ថភាព យល់ដឹង បង្កើនគំនិត ច្នៃប្រឌិត ភាពជឿជាក់ស្គាល់ពីទេពកោសល្យពិតរបស់ខ្លួនដើម្បីប្រើប្រាស់ជា ចំណេះដឹង ក្នុងការអភិវឌ្ឍ ជាពិសេសចំណេះដឹងទៅលើផ្នែកហិរញ្ញវត្ថុ និង បង្ហាញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន៕ ដោយ៖ (PVHTV.)889 ffg

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment