សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

អភិបាលស្រុកពញាឮ ដឹកនាំយុវជនសសយកស្រុក ចុះជួយដាក់លូនៅតាមបណ្ដោយផ្លូវជាតិលេខ១៥១

ខេត្តកណ្ដាល៖ កាលពីពេលថ្មីៗនេះលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានដឹកនាំយុវជនសសយកស្រុក ចុះជួយដាក់លូនៅតាមបណ្ដោយផ្លូវជាតិលេខ ១៥១ ដើម្បីរំដោះទឹកចេញពីផ្លូវ ព្រោះថារដូវនេះ ជារដូវវស្សា  ភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដោយមានការចូលរួមពីមេភូមិ មេឃុំ ប្រជាការពារ និងប្រជាពលរដ្ឋដែលរស់អមសងខាងផ្លូវ។

លោក ថន សុវណ្ណា អភិបាលស្រុកពញាឮបានឱ្យដឹងថា៖ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ ១៥១ ស្ថិតក្នុងឃុំចំនួន៣ គឺឃុំឈ្វាំង ឃុំជ្រៃលាស់ និងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកពញាឮ និង ក្រុមការងារបានធ្វើការចាក់កៅស៊ូ(DBST) ប្រវែងជិត១២គីឡូម៉ែត្រ បន្ទាប់ពីចាក់កៅស៊ូរួចរាល់ឯកឧត្ដមក៏បានពិនិត្យឃើញថា ផ្លូវនេះប្រសិនបើគ្មានប្រព័ន្ធលូរំដោះទាំកនោះទេ ផ្លូវនេះ និង ឆាប់ខួចវិញ ហើយលោកក៏បានជួយឧបត្ថម្ភលូនៅតាមបណ្ដោយផ្លូវនេះ ដែលមានប្រវែងជាង១២គីឡូម៉ែត្រដាក់សងខាងផ្លូវ។លោក អភិបាលស្រុក បានបន្តថា៖ ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវជាតិលេខ១៥១ មានការអបអរសាទរ និងសប្បាយរីករាយជាខ្លាំង នៅពេលដែលទទួលបានផ្លូវដ៏ស្រស់ស្អាត និង មានប្រព័ន្ធលូរំដោះទឹកនៅពេលនេះ និង បានថ្លែងអំណរគុណ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង ជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកពញាឮ និង ក្រុមការងារទាំងអស់ ព្រោះថាផ្លូវនេះពីមុនមកមានការលំបាកក្នុងការធ្វើដំណើរ ខែប្រាំង ដីហុយខ្លាំង ខែវស្សា មានភក់ជ្រាំពិបាកធ្វើដំណើរ និង ដឹកកសិផលផងដែរ។13

លោកអភិបាលស្រុក បន្ថែមថា៖ មិនត្រឹមតែប្រជាពលរដ្ឋមានការសប្បាយរីករាយនោះទេ គឺប្រជាពលរដ្ឋបានចូលរួម និងបរិចាគ ប្រសិនបើការដាក់លូនេះប៉ះពាល់ដល់របងផ្ទះ តូប ឬដើមឈើនានា ពួកគាត់បានបរិចាគ និង លះបង់ ហើយពួកគាត់បានចេញលុយថ្លៃរីហ្គានៅមុខផ្ទះរបស់គាត់រៀងៗខ្លួន ដើម្បីអោយការដាក់លូនេះទទួលបានជោគជ័យផងដែរ។

លោក អភិបាលស្រុក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលអមសងខាងផ្លូវ ក៏ដូចជា អ្នកដែលប្រើប្រាស់ផ្លូវនេះ សូមចូលរួមថែរក្សាផ្លូវនេះអោយបាន កុំដឹកលើសទំងន់ សំអាតអនាម័យតាមផ្លូវ កុំអោយស្ទះលូ ដើម្បីអោយផ្លូវនេះប្រើប្រាស់បានយូអង្វែង ពិសេសត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រូវបើកលើសល្បឿនកំណត់ ចេះយោគយល់អធ្យាស្រ័យគ្នាក្នុងការបើកបរប ស្រវឹងសូមកុំបើបរ បើកម៉ូតូត្រូវពាក់មួកសុវត្តិភាព ជិះរថយន្តត្រូវដាក់ខ្សែក្រវ៉ាត់៕ដោយ៖( តាខ្មៅ)

10

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment