សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ប្រជាពលេរដ្ឋលគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៧៧គ្រួសារ នៅស្រុកកោះធំ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និង សប្បុរសជននានា

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៧៧ ក្នុងនោះរលំទាំងស្រុង របើកដំបូលធ្ងន់ធ្ងរ របើកដំបូលដោយអន្លើ និងអ្នករងរបួស ស្ថិតនៅឃុំ ឈើខ្មៅ ស្រុក កោះធំ ខេត្តកណ្ដាលទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និង សប្បុរសជននានា។

រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ លោក  គង់ សោភ័ណ្ឌ អភិបាល នៃគណៈខេត្ត កណ្ដាល និង ជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្ត កណ្ដាល បានដឹកនាំប្រតិភូកាកបាទក្រហមកម្ពុជាខេត្ត និង មានការចូលរួមពីសប្បុរសជននានា បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៧៧គ្រួសារ ស្ថិតនៅឃុំ ឈើខ្មៅ ស្រុកកោះធំ ខេត្ត កណ្ដាល។

មានប្រសាសន៏សំណេះសំណាល លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈខេត្ត កណ្ដាល និង ជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និង ចូលរួមរំលែកទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និង ក្តុកក្តួលយ៉ាងក្រៃលែង។ លោកបានបន្តទៀតថា៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានសម្តេច តែងតែគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬ និន្នាការនយោបាយឡើយ ។ ជាមួយគ្នានេះ លោក ក៏បានសំណូមពរដល់គ្រួសាររងគ្រោះ សូមមេត្តាកាត់ចិត្តទប់អារម្មណ៍ ព្រោះ ហេតុការណ៍ទាំងអស់នេះ វាក៏បានកន្លងផុតអស់ហើយ តែអ្វីដែលយើងត្រូវគិតគូរដោះស្រាយជាបន្តនោះ គឺការងាររកចំណូលតាមសមត្ថភាពរៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ជីវភាពគ្រួសារឡើងវិញឱ្យមានភាពប្រសើរឡើង។ ក្នុងឱកាសនោះដែរ លោក អភិបាលខេត្ត ក៏បានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមបង្ការ និង ទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវមានអនាម័យខ្លួងប្រាណជាប្រចាំ បើទោះបីជានៅក្នុងប្រទេសកម្ពុជារបស់យើងសព្វថ្ងៃនេះមិនមានការឆ្លងនៅក្នុងសហគមន៍ក៏ដោយ។

19

បន្ទាប់មកលោក អភិបាលខេត្ត បានចុះដល់ផ្ទះគ្រួសាររងគ្រោះរលំផ្ទះទាំងស្រុងចំនួន៦ផងដែរ។អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្ត កណ្ដាល និង សប្បុរសជននាំយកមកក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធ១កេស ត្រីខ១យួរ ម៉ាស់១បន្ទះ ទឹកអាល់កុល១ដប អាវយឺត៥ ក្នុងនោះក៏មានគ្រួសារ របើកដំបូលធ្ងន់ធ្ងរទទួលបានថវិកា ១៩ម៉ឺនរៀល របើកដំបូលដោយអន្លើ និង អ្នករងរបួស ថវិកា១៤ម៉ឺនរៀល និង គ្រួសាររលំទាំងស្រុង ចំនួន៦ ទទួលបានតង់កៅស៊ូតង់១ផ្ទាំង និង ថវិកាសរុប១លាន៣សែនរៀល និង ២៤០០ដុល្លារ។ ក្នុងនោះលោក អ៊ាន ស៊ីវម៉ី អគ្គនាយិកាក្រុមហ៊ុន( Castle E Diamond )និងជាម្ចាស់( Page Sivmey Online shop) ថវិកា១៣០០ដុល្លារ៕ដោយ៖(តាខ្មៅ).

18

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment