សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

កងរាជអាវុធហត្ថខេត្តកណ្តាល រួមសហការជាមួយសហភាពសហព័ន្ធយុវជនខេត្ត និងសភាពាណិជ្ជកម្មខេត្តកណ្តាល ផ្តល់ឈាមដោយស្ម័គ្រចិត្ត

ខេត្តកណ្តាល៖  ថ្លៃងនៅក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅព្រឹកថ្ងៃសៅរ៍១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល និង មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំពិធីផ្តល់ឈាមដើម្បីជួយជីវិតជនរងគ្រោះដែលត្រូវការឈាមចាំបាច់ ។       លោក  គីម រិទ្ធី អភិបាលរងខេត្ត និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានលើកឡើងថា៖ ការបរិច្ចាគឈាមគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាបំផុតជាការធ្វើបុណ្យជាការជួយសង្គ្រោះជីវិត ពីព្រោះ ជារៀងរាល់ថ្ងៃនេះមានអ្នកជំងឺនៅតាមមន្ទីរពេទ្យ ត្រូវការឈាមប្រមាណជា ៣០០ ផ្លោកក្នុងមួយថ្ងៃៗ។   លោកបានបន្តថា ៖សម្រាប់បងប្អូនប្រជាពលរដ្ឋ កងកម្លាំង សភាពាណិជ្ជកម្មខេត្តកណ្តាល និង យុវជនសសយក សរុបជាង ជាង១១៤នាក់ ដែលបានចូលរួមបរិច្ចាគឈាមនាថ្ងៃនេះគឺជា សកម្មភាព និង ជាគំរូល្អដល់ប្រជាពលរដ្ឋផ្សេងទៀតដែលបានមកផ្តល់ឈាម។

ថ្លែងនៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សំ តុលា បានលើកឡើងថា៖ អនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និង សង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឱ្យនាយ នាយរង និង ពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ បានយកអស់ស្មារតីអនុវត្តតួនាទីភារកិច្ច និង មានការទទួលខុសត្រូវខ្ពស់ជាពិសេស កម្លាំងកងរាជអាវុធហត្ថបានត្រៀមរួចជាស្រេច ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះឈាម និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ លោកបានបញ្ជាក់ទៀតថា៖ ការបរិច្ចាគឈាមគឺមិនមានបញ្ហាអ្វីឡើយដល់សុខភាព ផ្ទុយទៅវិញអ្នកដែលបានបរិច្ចាគឈាមនឹងទទួលបានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពគឺអាចជួយកាត់បន្ថយជំងឺដាច់សរសៃឈាម កាត់បន្ថយការស្ទះសរ សៃឈាម កាត់បន្ថយការឡើងទម្ងន់ និង ជាតិខ្លាញ់កាត់បន្ថយជំងឺបេះដូង ។ ម្យ៉ាងទៀត ការបរិច្ចាគឈាមគឺអាចអោយយើងដឹងពីស្ថានភាពសុខភាពរបស់យើងដោយសារមុន និង ធ្វើការបរិច្ចាគឈាមត្រូវឆ្លងកាត់វេជ្ជបណ្ឌិតធ្វើការត្រួតពិនិត្យសុខភាពគ្រប់លក្ខ័ណទើបអាចបរិច្ចាគបាន។ សូមបញ្ជាក់ថា ក្នុងយុទ្ធនាការផ្ដល់ឈាមដោយស្ម័គ្រចិត្តនាពេលនោះ ទទួលបានឈាមសរុបចំនួន ១១៤ផ្លោក ។ ហើយចំពោះការបរិច្ចាគឈាមគឺមនុស្សទូទៅអាចធ្វើការបរិច្ចាគបាន ដែលតម្រូវឱ្យមានអាយុចាប់ពី ១៨ ឆ្នាំឡើងមានទម្ងន់ចាប់ពី ៤៥ គីឡូឡើងទៅ មានសម្ពាធឈាមធម្មតា មានគ្រាប់ឈាមក្រហមគ្រប់គ្រាន់ និងមានសុខភាពល្អ៕ដោយ៖(ដងស្ទឹងតាខ្មៅ).

003

12

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment