សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសតែងតាំងលោកស្រី សម ផល្លា ជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម

ខេត្តកំពង់ចាម​៖រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ឯកឧត្តម​ ខៀវ កាញារីទ្ធ​ បានអញ្ជើញចូលរួមប្រកាសតែងតាំងលោកស្រី សម​ ផល្លា​ ជាប្រធានមន្ទីរព័ត៌មាន​ខេត្តកំពង់ចាម​ថ្មី ជំនួសលោក ជា​ ក្រូច​ ដែលត្រូវចូលនិវត្តន៍​ ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃ​ពុធ ១០ ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព​.ស ៣៥៦៤ត្រូវនឹងថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២០​ នៅ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​ លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​​ប្រតិភូ​ក្រសួង​ព័ត៌មាន​ និង ​ថ្នាក់ដឹកនាំ​​មន្ទីរ​ព័ត៌មាន​ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​និង​អ្នក​សារព័ត៌មាន​ ជា​ច្រើន​រូប​ផង​ដែរ​ ។បន្ទាប់​ពី​ទទួលបាន​ការ​តែងតាំង​ លោកស្រី សម​ ផល្លា​ ប្រធានមន្ទីរ​ព័ត៌មាន​ថ្មី​បានឡើងប្តេជ្ញាចិត្ត​ ខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរនៅក្នុងមន្ទីរ ព័ត៌មានខេត្តកំពង់ចាមរួមទាំងបណ្តាការិយាល័យ អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋាន ពិសេស អាជ្ញាធរខេត្ត ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានានិងច្បាប់របស់រដ្ឋការពាររដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រ​កម្ពុជា។ថ្លែង​ក្នុង​ឱកាសនោះ​ដែរ​ ឯកឧត្ដម​ ខៀវ កាញារីទ្ធ បានផ្ដាំផ្ញើដល់ប្រធាន​មន្ទីរ​ព័ត៌មាន​ថ្មី​ឲ្យ​ធ្វើ​ការ​ដឹកនាំ​ប្រកប​ដោយ​ភាព​យុត្តិធម៌​​ និង​​ ត្រូវ​មាន​ការ​​ប្រជុំ​ជា​រៀងរាល់​ព្រឹក​ ដើម្បី​ប្រមូល​រាល់​ទិន្នន័យ​ សកម្មភាព​ និង ​ហេតុការណ៍​ផ្សេង​ៗ​ដើម្បី​រាយការណ៍​ទៅ​ដល់​ថ្នាក់ដឹកនាំ​ និង ​ធ្វើ​ការ​ផ្សព្វផ្សាយ​​ទៅ​ដល់​មហាជន​ផង​ដែរ​ ។ជាមួយគ្នា​នោះ​ លោក ​ អ៊ុន​ ចាន់ដា ​ អភិបាលនៃគណៈ អភិបាល ខេត្តកំពង់ចាម​ ក៏បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ថ្មី​ឲ្យ​មាន​ការ​ខិតខំ​ពង្រឹង​សមត្ថភាព​វិវត្តន៍​តាម​សម័យ​កាល​ជឿនលឿន​​ ហើយ​ទាមទារ​ឲ្យ​មាន​ការ​តាំងចិត្ត​ម៉ុតមាំ​ក្នុង​ការ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ ជាពិសេស​ ត្រូវ​ខិតខំ​គ្រប់គ្រង និង ​តាមដាន​​ព័ត៌មាន​ ដើម្បី​ធ្វើ​ការ​​ប្រឆាំង​រាល់​ព័ត៌មាន​ក្លែងក្លាយ​ ហើយ​ត្រូវ​ខិតខំ​ផលិត​ព័ត៌មាន​បទ​យកការណ៍​ ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ ផងដែរ​ ៕​ដោយ៖( កំពង់ចាមក្រុង). 01

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment