កំពង់ចាមៈថ្ងៃសុក្រ ១៣ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២០ លោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុក ស្ទឹងត្រង់ និង សហការី បាន អមដំណើរ ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជា ប្រធាន គណៈ កម្ម ការទី៤ នៃរដ្ឋសភា និង ជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ បាន អញ្ជើញចុះ ត្រួតពិនិត្យស្ពានព្រែកអាចារ្យសួន (ហៅស្ពានទួលរកា) មានសភាពចាស់ទ្រុឌទ្រោម បច្ចុប្បន្នអាចបន្តឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានបណ្តោះអាសន្ន នឹង ត្រូវរុះរើចេញជំនួសដោយការសាងសង់ស្ពានបេតុងសរសៃដែក ប្រវែង៩០ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតនៅភូមិ ទួលរកា ឃុំ ពាមកោះស្នា ស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម ៕ដោយ៖ ( បុប្ផាកំពង់ចាម)











































