សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក គីម រិទ្ធី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំង លោក ខណ្ណារ៉ា អេលីត ជាប្រធានការិយាល័យគយ និង រដ្ឋករជ្រៃធំ នៃសាខាគយរដ្ឋករ ខេត្តកណ្ដាល ជំនួសលោក មួង ដារ៉ា

ខេត្តកណ្ដាល ៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០  លោក គីម រិទ្ធី អភិបាល នៃគណៈ អភិបាលរង ខេត្ត កណ្ដាល ស្នើអោយប្រ​ធា​ន​​​កា​រិយាល័យ​គយ និងរដ្ឋករជ្រៃធំត្រូវខិតខំប្រមូលពន្ធអាករ និង កម្រៃ ផ្សេង ៗ អោយបានគ្រប់តាមផែនការដែលបានកំ​ណ​ត់​។​

លោក  គីម រិទ្ធី អភិបាល នៃគណៈអភិបាលរងខេត្តកណ្ដាល ជំរុញបែប នេះក្នុង ឱកាស លោក អញ្ជើញចូលរួមក្នុងពិធីប្រកា​ស​តែងតាំង និង ផ្ទេរភារៈកិច្ចប្រធានការិយាល័យគយ និងរដ្ឋកជ្រៃធំ កាលពីរសៀលថ្ងៃ ពុធ ១១កើត ខែ អាសាឍ ឆ្នាំ​ជូត​ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់កា​រ​គ​យ និង រដ្ឋករជ្រៃធំ ស្រុក កោះ​​​ធំ ខេត្ត កណ្ដាល។

លោក​ អភិបាលរងខេត្ត បន្តថា ការប្រមូលពន្ធអាករ របស់ស្នាក់ការគយ និង រដ្ឋករជ្រៃធំ គឺពិត ជា មានសារៈសំខាន់ណាស់ក្នុ​ង​​​ការរួមចំណែក ធ្វើអោយចំណូលជាតិរបស់យើងមានកំណើនខ្ពស់ ក្នុង មួយរយៈកាលចុងក្រោយនេះ។ ដូច្នេះលោកប្រធានកា​រិ​យា​ល័យគយ និង​ រដ្ឋករជ្រៃធំថ្មី ត្រូវខិត ខំ ប្រមូលព័ន្ធអាករ និងកម្រៃផ្សេងៗអោយបានគ្រប់តាមផែនការដែលបានកំណត់។ ទ​ន្ទឹ​​​មនឹង ការ ប្រ មូលពន្ធអាករ និងកម្រៃផ្សេងៗ ប្រ​ធា​នការិយាល័យគយ និង រដ្ឋករជ្រៃធំ ត្រូវខិតខំបង្កា និង បង្ក្រាប បទល្មើស គេ​​ចពន្ធឱ្យមានប្រសិទ្ធភាព។

001

លោក អភិបាលរងខេត្ត បានផ្ដាំផ្ញើដល់ប្រធានការិយាល័យគយ និង រដ្ឋករជ្រៃធំថ្មី ដើម្បីធានា ជំរុញ ការអនុវត្តការងារគយ និ​ង​ រដ្ឋករប្រក​បដោ​យ​​​​ប្រសិទ្ធភាព និងវឌ្ឍនភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈការងារខ្ពស់​បំ​ផុត ដើម្បីធានាបាននូវ គុណភាព តម្លាភាព សមធម៌ និងសុវត្ថិតភាពដូចមានចែងក្នុងក្រមសីលធម៌ និងកិរិយាមារយាទរ​ប​​​ស់មន្ត្រីរាជការគយ និង រដ្ឋករ។ ពង្រឹងការអនុវត្តច្បាប់ បំពេញការងារដោយផ្អែកលើមូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និ​ង​បទបញ្ជារបស់ថ្នាក់ដឹកនាំតាមឋានានុក្រម។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង កិច្ចសហ ការជិតស្និទ ជាមួយ អង្គភាពពាក់ព័ន្ធ និងអា​ជ្ញា​​​ធរដែនដីគ្រប់លំដាប់ថ្នាក់។

សូមបញ្ជាក់ផងដែរថា លោក ខណ្ណារ៉ា អេលីត ត្រូវបានតែងតាំងជាប្រធានការិយាល័យគយ និង រដ្ឋករ ជ្រៃធំ នៃសាខាគយ និង រ​ដ្ឋ​ករខេត្តកណ្ដាល ជំនួស លោក មួង ដារ៉ា ដែលត្រូវបានតែងតាំង និង ផ្ទេរ ភារៈ កិច្ចជាប្រធានសាខាគយ និង រដ្ឋាករខេត្ត ព្រៃវែង​៕​​​ដោយ ៖ (តាខ្មៅ).

004 003

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment