សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក នុត ពុធដារ៉ា អភិបាលរង ខេត្តកណ្ដាល ជំរុញអោយអភិបាលក្រុង/ ស្រុក និងមន្ទីរ អង្គភាព ពាក់ព័ន្ធ ត្រូវឆ្លើយតបនូវរាល់លិខិតរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ នឹងការចុះផ្សាយរបស់សារព័ត៌មាន អោយបានលឿន និង ទទួលយកបាន!

ខេត្តកណ្តាលៈឯកឧត្ដមអភិបាលរងខេត្ត ជំរុញបែបនេះក្នុងកិច្ចប្រជុំកែសម្រួ លសមាសភាព ក្រុម ការ ងារ ដើម្បីពិនិត្យ ស្រាវជ្រាវ និងឆ្លើយតបនូវរាល់លិខិតរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ នឹង ការចុះ ផ្សាយ  សារព័ត៌មាន និង ការបង្ហោះសារ ឬពាក្យបណ្ដឹង ចូលក្នុងបណ្ដាញសង្គមហ្វេសប៊ុករដ្ឋ បាល ខេត្ត និង កិច្ចប្រជុំត្រួតពិនិត្យ លើសៀវភៅផែនការ ត្រៀមបម្រុងឆ្លើយតបគ្រោះទឹកជំនន់ ក្នុង ខេត្ត កណ្ដាល កាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែអាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្ត កណ្ដាល។

លោក អភិបាលរង ខេត្តបន្តថា នៅពេលដែលរដ្ឋបាលខេត្តធ្វើលិខិតជូនគ្រប់អភិបាលក្រុង/ ស្រុក និង មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវចុះធ្វើការសិក្សាស្រាវជ្រាវ អោយបានច្បាស់លាស់ ហើយ ត្រូវធ្វើរបាយ ការណ៍ឆ្លើយបំភ្លឺមករដ្ឋបាលខេត្ត អោយបានត្រឹមត្រូវ យុត្តិធម៌ និងច្បាស់លាស់ ជាពិសេស ត្រូវចៀស វាងពាក់ព័ន្ធជាមួយជ្មួញ និងបទល្មើសក្នុងមូលដ្ឋាន។

004 005

ក្នុងឱកាសនោះដែរ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បានស្នើសុំដល់កិច្ចប្រជុំ អោយ មានអភិបាលរង ក្រុង/ ស្រុក និង អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីទទួលផែនក្នុងការឆ្លើយតប នូវរាល់គ្រប់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត អោយបានលឿន រហ័ស និងទទួលយកបាន។

ក្នុងឱកាសនោះដែរ លោក អភិបាលរងខេត្ត បានស្នើដល់ មន្ទីរអង្គភាពដែលមានលទ្ធភាព ក្នុងការ​ត្រៀម​​បម្រុងឆ្លើយតបគ្រោះទឹកជំនន់ ក្នុងខេត្តកណ្ដាល ត្រូវផ្ដល់ជូន​មន្ត្រីជំនាញ​ខេត្ត​អោយបាន​ទាន់​ពេលវេលា៕ដោយ៖ ( ​តាខ្មៅ).

003 001

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment