សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ពិធីប្រកាសផ្លាស់ប្ដូរតួរនាទី នឹង មុខដំណែងរបស់កងរាជអាវុធហត្ថស្រុកស្នួល ខេត្តក្រចេះ

ខេត្ត ​ក្រចេះ៖ នៅព្រឹកថ្ងៃទី22 ខែមិថុនា ឆ្នាំ2020  មានពិធី ប្រកាស ផ្លាស់ប្ដូរ តួរនាទី  នឹង ដំណែង របស់កងរាជអាវុធហត្ថ ស្រុកស្នួល ក្រោមអធិបតីភាព លោក  ឧត្ដមសេនីយ៏ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ  នឹងលោក គង់ គឹមនី អភិបាល នៃគណះអភិបាលស្រុកស្នួល នឹង លោក ស៊ំ ជូន ក្រុមប្រឹក្សាស្រុក នឹង មន្រ្តីជំវិញស្រុកចំនួន70នាក់  ដោយ ផ្អែកតាម តម្រូវការ ចាំ បាច់របស់លាកឧត្ដមសេនីយ៏ត្រី សាន្ត ប៊ុនថាន  ត្រូវបានតែងតាំង លោក វរសេនីយ៏ត្រី លន់ ប៊ុនថុល មកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល ជំនួស លោក វរសេនីយ៏ ហ៊ុល ឆាយ ត្រូវបាន តែងតាំង ទៅទទួលជាប្រធានការិយាល័យ ប្រត្តិបត្តិ  នៃកងរាជអាវុធហត្ថខេត្តក្រចេះវិញ។

បន្ទាប់ពីបានរៀបចំការផ្លាស់ប្ដូរតួរនាទី នឹង មុខដំណែងមក   លោក  វរសេនីយ៏ លន់ ប៊ុនថុល បាន ឡើង ប្ដជ្ញារចិត្តនៅចំពោះមុខគណះអធិបតី  ថា ក្នុងនាម រូបខ្ញំ ជាមេ បញ្ជាការ​​កង រាជអាវុធ ស្រុក ស្នួល ដាច់ខាត គោរពនៅបញ្ជាផ្ទៃក្នុង នឹងរក្សាការពារ នឹង ស្មោះត្រង់បំរើរាស្ត្រ នឹង ទួលតាមការ ចង្អុល បង្ហាញពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់  នឹងខិតខំ រក្សាការសាមគ្គី រវាងមន្ត្រី កងរាជ អាវុធហត្ថ ដែលនៅក្រោមឳវាទ ត្រូវជួយគ្នាទៅវិញទៅមកនៅពេលដែលមានធុរះផ្សេងៗកើតឡើង។

បន្ទាប់ លោក កឧត្ដមសេនីយ៏ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធខេត្តក្រចះ បានផ្ដាំផ្ញើ មន្ត្រីទាំង2រូបទាំងចេញនឹងចូល ត្រូវចេះគោរពច្បាប់ទម្លាប់ គោរព រាប់អានពី ថ្នាក់ក្រោមរហូតដល់ថ្នាក់លើជាពិសេស ការអនុវត្តន៏ ឬចុះបង្ក្រាបករណីកើតឡើងជាយថាហេតុ ត្រូវរូបរួមសាមគ្គីជាធ្លុងមួយ  ដើម្បីបង្កើន​ការស្អិតរមួតរវាងកងកម្លាំងទាំង3ប្រភេទ ពីព្រោះយើងខិតខំថែរក្សាការពារ ស្ថេរភាព នឹងសន្តិភាពជាដរាប  ៕ដោយ៖ (រំដួលក្រចេះ)

001

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment