សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក អភិបាលស្រុកកោះសូទិន ចែកអំណោយដល់ពលរដ្ឋខ្មែរ-ឥស្លាម ជាង២០០គ្រួសារ !!!

កំពង់ចាមៈ លោក​ យី​ វណ្ណៈ​ អភិបាល​នៃគណៈអភិបាលស្រុក​កោះសូទិន​ រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​ នាព្រឹក​ថ្ងៃ១៤រោចចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០២០​នេះ​ បាន​អញ្ជើញ​ចូល​រួម​ចែក​កញ្ចប់​អាហា​រស្រាយបួស​រ៉ាម៉ា​ឌន ​ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ-ឥស្លាម ចំនួន២៣៧​គ្រួសារ ស្ថិត​នៅ​ក្នុង​ភូមិទី១៣​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម​ ដែល​ជា​អំណោយ​របស់​សប្បុរសជន​នានា​នៅ​ប្រទេស​ម៉ាឡេស៊ី​ ។ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ យី​ វណ្ណៈ​ អភិបាលនៃគណៈអភិបាល​ស្រុក​កោះសូទិន​ បាន​រំលឹក​ឡើង​វិញ​ អំពី​ប្រវត្តិ​ជូរចត់​ ពីអតីតកាល​ សម័យប៉ុល ពត​ ៣ឆ្នាំ​៨ខែ​២០ថ្ងៃ​ ដែល​ជំនឿសាសនា​ទាំងអស់​ ត្រូវ​បានបំ​បិទ​សិទ្ធិ​សេរី​ភាព​មិនថាព្រះពុទ្ធសាសនាឬ​ឥស្លាម​សាសនាឡើយ តែ​ដោយ​​​​នយោបាយ​ឈ្នះ​ៗ​ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​កតិបណ្ឌិត​របស់​សម្តេចតេជោ ហ៊ុន សែន ទើបធ្វើអោយប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍឡើងវិញ​ ក្នុងនោះ​ជំ​នឿសាសនា ក៏រស់ឡើងវិញ ហើយពុកម៉ែបបងប្អូនខ្មែរ-ឥស្លាម​ក៏អាចគោរព ប្រកាន់​ទំនៀម​ទំលាប់​របស់ខ្លួន​បានរហូត​ដល់​សព្វថ្ងៃនេះ។ជាមួយគ្នា​នោះ​ លោក​អភិបាល​ស្រុក​ ក៏​បាន​អំ​ពាវ​នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ សូម​ឲ្យ​មានការ​ចូលរួម​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ដោយ​ផ្តើម​ចេញ​ពីការថែរក្សាអនាម័យផ្ទាល់ខ្លួនក្នុង​គ្រួសារ​ក៏ដូចជា​នៅ​ក្នុង​ស​ហ​​គមន៍​ទាំង​មូល​ ពោលគឺ​ត្រូវ​ជៀសវាងការជួបជុំគ្នា​ក្នុង​ពិធី​ធំ​ៗ​និង​ត្រូវ​ពាក់ម៉ាស់​​នៅ​ទី​ប្រជុំជន​ ព្រមទាំង​លាង​សម្អាត​ដៃ​ដោយ​សាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគនិង​វាស់ស្ទង់​កម្ដៅ​​ជា​រៀង​រាល់​ថ្ងៃ​ ស្របតាមការណែនាំ របស់​ក្រសួង​សុខា​ភិបាល​ផងដែរ​ ។​

លោក លី​ មូសា​ សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​កោះសូទិន​ និង​ជា​អ៊ីម៊ាំ​ស្រុក​កោះសូទិន​ បាន​ធ្វើ​ការ​ថ្លែង​អំណរគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏ដូចជា​សប្បុរសជន​នានា​ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ដែល​តែងតែយកចិត្តទុកដាក់​ គិតគូរអំពីសុខទុក្ខ​ ក្នុងការរស់នៅរបស់បងប្អូន​ខ្មែរ​ឥស្លាម​ជានិច្ច ជាពិសេស​នៅ​ក្នុង​​រដូវ​ បួសខែរ៉ាម៉ាឌននេះផ្ទាល់តែម្តង​ ដែល​បាន​ផ្តល់​អំ​ណោយ​​ជា​ អង្ករ​០៨គីឡូក្រាម​ ស្ករស​០៣គីឡូ​ ទឹក​ដោះ​គោ​០២កំប៉ុង​ ទឹកស៊ីរ៉ូ​០១ដប​ ប្រេងឆា​០១ដប​ សាគូ​០១គីឡូ​ និង​តែ​០១​កញ្ចប់​ ​គិត​ជា​ថវិកា​អស់​៤.៥៤០០៛​ សម្រាប់​ក្នុង​០១គ្រួសារ​ ដែល​សរុប​រួម​អស់​ថវិកា​ ចំនួន​១០.៧៥៩.៨០០៛​ សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ ចំនួន​២៣៧​គ្រួសារ​ ប្រកបដោយក្តីរីករាយ៕ដោយ៖ (ស្រុកខ្ញុំ).
yyui

346

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment