សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

រាជរដ្ឋាភិបាល​ផ្ដល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​ម្ចាស់​ជ័យលាភី​កីឡា ២​ប្រភេទ​

ភ្នំពេញ ​៖ ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២០​នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​នាំ​ថវិកា​របស់​រាជរដ្ឋាភិបាល​ប្រមាណ​ជិត ៤០០​លាន​រៀល​ប្រគល់ជូន​ដល់​ម្ចាស់​ជ័យលាភី លើ​ប្រភេទ​កីឡា​គុន​ដាវ និង​កា​រ៉ា​តេ ដើម្បី​ជាការ​លើកទឹកចិត្ត ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​កីឡាការិនី ក៏ដូចជា​គ្រូបង្វឹក​ក្នុងការ​ហ្វឹកហាត់ និង​បាន​ឈានទៅ​ប្រជែង​ដណ្ដើមយក​មេដាយ នៅលើ​ឆាក​អន្តរជាតិ​នាពេល​កន្លងមក ។​

​សម្រាប់​ប្រភេទ​កីឡា​គុន​ដាវ​បាន​ចូលរួម​ការប្រកួត ព្រឹត្តិការណ៍​សកលវិទ្យា​ល័យ​ជើងឯក​អាស៊ីអាគ្នេយ៍​កាលពី​ថ្ងៃទី​០៧ ដល់​ថ្ងៃ​១០ មិនា ឆ្នាំ​២០១៩ នៅ​ប្រទេស​ម៉ាឡេស៊ី ក្រសួង​បាន​បញ្ជូន​កីឡាករ​ទៅ​ចូលរួម ១២​នាក់ ស្រី ៥​នាក់ ជា​លទ្ធផល​ទទួលបាន​មេដាយប្រាក់ ៣​គ្រឿង និង​សំរឹទ្ធ ២​គ្រឿង ប្រាក់រង្វាន់​សម្រាប់​ជ័យលាភី​ចំនួន ៩៣​លាន​រៀល​។ និង​ការប្រកួត កីឡា​គុន​ដាវ​សកលវិទ្យា​ជើងឯក​អាស៊ី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ប្រទេស​សិង្ហ​បុរី កម្ពុជា​ឈ្នះ​មេដាយប្រាក់​១ និង​សំរឹទ្ធ​៤ សរុប ៥​គ្រឿងប្រាក់​រង្វាន់​ជ័យលាភី​ចំនួន ២០៨.០០០.០០០​រៀល​។​

​ដោយឡែក​ប្រភេទ​កីឡា​កា​រ៉ា​តែ បាន​ចូលរួម​ក្នុងការ​ប្រកួត​កីឡា​កា​រ៉ា​តេ ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៨ កាលពី​ថ្ងៃទី​១០ ដល់ ១៤ ខែមេសា ឆ្នាំ​២០១៩ នៅ​ប្រទេស​ថៃ​ដោយ​ឈ្នះ​មេដាយ​សំរឹទ្ធ ៥​គ្រឿង ប្រាក់រង្វាន់​ទទួលបាន​ចំនួន ៦០,៩០០,០០០​រៀល និង​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ី​លើក​ទី​១៨ ចាប់ពី​ថ្ងៃទី​២០ ដល់​២៥ ខែមេសា ឆ្នាំ ២០១៩ នៅ​ប្រទេស​ម៉ាឡេស៊ី​ឈ្នះ​មេដាយ​សំរឹទ្ធ ២​គ្រឿង​សរុប ប្រាក់រង្វាន់​ជ័យលាភី​ចំនួន ២២.០០០.០០០​រៀល​។ ដូច្នេះ​សរុប​ប្រាក់រង្វាន់​ជ័យលាភី​ទាំង​៤ ព្រឹត្តិការណ៍​នេះ​មាន​ចំនួន​ថវិកា ៣៨៣.៩០០.០០០​រៀល​៕

17

Filed in: កីឡា

Leave a Reply

Submit Comment