សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ពលករចំណាកស្រុកនៅថៃ ស្លាប់ស្រីម្នាក់​ របួស១១នាក់​ រវាងរថយន្ត​បុកគ្នាក្នុងទឹកដីថៃ​​​ សុទ្ធតែជនជាតិខ្មែរទាំងអស់!

ខេត្តបន្ទាយមានជ័យ​៖ពលករចំណាកស្រុកជាជនជាតិខ្មែរ១២នាក់ក្នុងនោះស្ត្រី១បាន ស្លាប់និង របួស ធ្ងន់ស្រាយ១១នាក់បន្ថែមទៀតដោយគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត បុក និង រថយន្ត ខ្ទេចអស់ទាំង២គ្រឿងនៅវេលាម៉ោង ១០ព្រឹក ទី១៨ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នៅម្ដុំផ្លូវជាតិអេសៀររ៉ាត់ត ភូមិ៤ សង្តាត់ថាឆាង​ ​ស្រុកបាង​ក្លាំ​ ខេត្ត​សង់ក្លា​ ប្រទេស​ថៃ​។ សមត្ថកិច្ចថៃបានរាយការណ៍ប្រាប់សមត្ថកិច្ចខ្មែរឲ្យដឹងថានៅមុនពេលកើតហេតុនោះរថយន្តឈ្នួលរបស់ជនជាតិថៃបានធ្វើដំណើរទៅទទួលពលករខ្មែរចំនួន១២នាក់ ​ពី​ព្រុំដែន​ស្រុក​អារញ្ញ​យ៉ាប្រាថេត​ ដេីម្បី​បន្ត​ដំណើរ​ទៅ​ខេត្ត​សង់ក្លា​ ប៉ុន្ដែ​អកុសល​រថយន្ត​ឈ្នួល​ខាង​លើ​បើកក្នុងល្បឿនផ្តាច់ព្រលឹងបានជ្រុលទៅបុកគូទរថយន្តសណ្ដោងតាមផ្លូវបណ្ដាលឲ្យមានមនុស្សស្លាប់១នាក់ស្រី និងរបួស ធ្ងន់ស្រាល១១នាក់ទៀត។សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាជនរងគ្រោះត្រូវបានសមត្ថកិច្ចថៃបញ្ជូន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បាងក្លាំ​ និង​មនន្ទីរពេទ្យហាតយ៉ៃខេត្ដសង់ក្លាភ្លាមៗផងដែរ។ចំណែកសពសមត្ថកិច្ចថៃកំពុងធ្វើការទំនាក់ទំសមត្ថមិច្ចខ្មែរដឹកសពប្រគល់ទៅឲ្យគ្រួសារសពយកទៅធ្វើបុណ្យនៅស្រុកកំណើត រឺឯរថយន្តសមត្ថកិច្ចយកទៅដោះស្រាយតាមនិតិវិធីច្បាប់របស់ថៃហើយ៕

14

15

 

Filed in: សង្គម

Leave a Reply

Submit Comment