សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ដំណឹងល្អ..! ចិនអាចព្យាបាលអ្នកជំងឺផ្លូវដង្ហើមដ៏កាចសាហាវ Coronavirus ជាដាច់ ១០០% បានមួយករណីហើយ

ប្រទេសចិន៖ តាមការចុះផ្សាយរបស់សារព័ត៌មាន RT បានអោយដឹងថា មានអ្នកជំងឺម្នាក់ដែលផ្ទុះជំងឺផ្លូវដង្ហើមថ្មី Coronavirus ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាដាច់ និងអនុញ្ញាតអោយចេញពីមន្ទីពេទ្យវិញហើយ ដែលនេះជាដំណឹងល្អមួយសម្រាប់ពិភពលោក ដែលកំពុងតែព្រួយបារម្ភនូវបញ្ហាជំងឺឆ្លងដ៏កាចសាហាវមួយនេះ។ ប្រភពព័ត៌មានដដែលបានអោយដឹងទៀតថា អ្នកជំងឺឈ្មោះ Chen ដែលធ្លាប់ស្នាក់នៅខេត្ត Wuhan ជាកន្លែងដែលផ្ទុះមេរោគ Coronavirus នេះ ហើយគាត់ក៏ត្រូវបានគេធ្វើតេស្តឈាមឃើញថាមានមេរោគ Coronavirus នេះពិតមែន។

ក្រុមវេជ្ជបណ្ឌិតចិន បានធ្វើការពិសោធន៍យ៉ាងយកចិត្តទុក្ខដាក់ ហើយមិនយូរប៉ុន្មានក្រុមគ្រូពេទ្យអាចព្យាបាល អ្នកស្រី Chen អោយជាពីជំងឺរលាកសួត Coronavirus បានជោគជ័យ ១០០% និងអនុញ្ញាតអោយគាត់ត្រឡប់ទៅផ្ទះវិញធម្មតា។ គួរបញ្ជាក់ផងដែរថាមេរោគផ្លូវដង្ហើមថ្មីដ៏កាចសាហាវមានឈ្មោះថា Coronavirus បានកំពុងគម្រាមកំហែងដល់ប្រជាជនខណៈដែលមានអ្នកជំងឺយ៉ាងហោចណាស់៩នាក់បានស្លាប់បាត់បង់ជីវិត និងប្រមាណជាង១ពាន់នាក់ទៀតកំពុងផ្ទុកមេរោគនេះ ហើយកំពុងទទួលបានការព្យាបាលពិសេសដាច់ដោយឡែកពីគេ ដោយក្នុងនោះធនាគារអភិវឌ្ឍន៍ចិន បានផ្តល់កម្ចីដល់រដ្ឋាភិបាលចំនួន ២ពាន់លានយ័ន ស្មើរនឹងប្រមាណ ២៩០លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនៃជំងឺនេះ៕

001

002

 

Filed in: អន្តរជាតិ

Leave a Reply

Submit Comment