សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

កណ្តាប់ដៃដែក របស់លោក នាយឧត្តមសេនីយ៍ សៅ សុខាពិតជាមានប្រសិទ្ធភាពក្រោយពីមានបទបញ្ជាពី សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ខេត្តបន្ទាយមានជ័យ៖ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន​បង្កើត​គណៈកម្មការចំពោះ​កិច្ច​ សា្រវជ្រាវរកឃើញថា៖ លោក​វរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខៈ ១៩៧៣៩២ មុខងារ៖ មេបញ្ជាការរង​កងរាជអាវុធហត្ថខេត្ត​ បន្ទាយមានជ័យ និង លោកអនុសេនីយ៍ទោ ឆយ រដ្ឋនា អត្តលេខៈ ១៩៧៣៩៩ មុខងារ៖ ជំនួយការការិយាល័យប្រឆាំងគ្រឿងញឿន កងរាជ​អាវុធហត្ថខេត្ត បន្ទាយមានជ័យ បាន​ប្រើអំពើ​ហិង្សា​ដោយវាយ​ជនសង្ស័យឈ្មោះ ទុយ ស្រស់ ស្លាប់ពិតប្រាកដមែន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ កង​រាជអាវុធហត្ថលើផ្ទៃប្រទេសបាន​ចេញ​សេចក្តីប្រកាសព័ត៌​មាន​ជូនអ្នកសារព័ត៌មាននឹងសាធារណជនជ្រាបថា៖បន្ទាប់​ពី​ទទួល​​​បាននូវព័ត៌មានភាពមិនប្រក្រតីនៃការអនុវត្តតួនាទី ភារកិច្ច​បណ្តាលអោយស្លាប់ជនសង្ស័យ ដោយ​កងរាជអាវុធ​ហត្ថខេត្ត​បន្ទាយមានជ័យ និង បទ​បញ្ជាដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា។ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបាន​បង្កើត​គណៈកម្មការ​ចំ​ពោះ​​​​កិច្ច ដើម្បីធ្វើការស្រាវជ្រាវ ផ្ទៀងផ្ទាត់ ជាលទ្ធ​ផល​បានរក​ឃើញការពិតដូចខាងក្រោម៖ ១-នាយ​ទាហាន​នៃកង​រាជអាវុធ​ហត្ថចំនួន០២នាក់ បាន​ប្រើអំ​ពើហិង្សា​ដោយ​វាយជន​សង្ស័យ​ស្លាប់ពិតប្រាកដមែន។ ទី១-លោកវរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខៈ ១៩៧៣៩២( មុខងារ) មេ​បញ្ជា​ការរង​កងរាជ​អាវុធ​ហត្ថ​ខេត្ត បន្ទាយមានជ័យ។ និងទី២-លោកអនុសេនីយ៍ទោ ឆយ រដ្ឋនា អត្តលេខៈ ១៩៧៣៩៩( មុខងារ) ជំនួយ​​កា​រការិ​យា​ល័យ​​​ប្រឆាំងគ្រឿងញឿន កង​រាជអាវុធ​ហត្ថខេត្ត​បន្ទាយ​មាន​ជ័យ។ ២-ការធ្វេសប្រហែសក្នុងការអនុវត្តតួនាទី ភារ​កិច្ច​ដោយ​ឃាត់ខ្លួនជនសង្ស័យនៅជាមួយក្រុមក្មេងដែលកំពុងអប់រំបន្សាបគ្រឿងញៀន និង​បណ្តោយ​អោយ​ក្មេងទាំង​នោះវាយ​ធ្វើ​បាប​ជន​សង្ស័យ។ ក្រោយពីការបញ្ជូនខ្លួនទៅកាន់ពន្ធនាគារតាមដីកាឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ជនត្រូវចោទឈ្មោះ ទុយ ស្រស់ បានស្លាប់។ ៣- ជាវិធានការនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មន្ត្រី​នគរបាល​យុត្តិធម៌នៃគណៈកម្មការចំពោះកិច្ច កង​រាជអាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេសបាន​កសាង​សំណុំ​រឿងនាយទា​ហាននៃ​កងរាជ​អាវុធ​ហត្ថខេត្តបន្ទាយមានជ័យ ចំនួន២នាក់ បញ្ជូន​ទៅសាលា​ដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការចោទប្រកាន់តាមច្បាប់។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មាន និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕ដោយ៖ (ចម្ប៉ាប៉ោយប៉ែត).

001 002 003 004 005 006 007 008 009 010 011 012 013 014 015 016 017 018 019 020 021

Filed in: សន្តិសុខ

Leave a Reply

Submit Comment