សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

គួរឲ្យសង្វេគណាស់ស្ត្រីវ័យ៦៤ឆ្នាំម្នាក់ ស្លាប់យ៉ាងវេទនាក្រោយពីសមត្ថកិច្ចវាយកំទេចផ្ទះដែលគាត់រស់នៅ!

007

009

 

ព្រះសីហនុៈក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ  តាំង​ពីមាន​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុកព្រៃនប់ និង កងរាជ​អាវុធហត្ថ ខេត្ត ព្រះសីហនុ បានធ្វើសកម្មភាព ឈូស​ឆាយផ្ទះ​សម្បែង ចំការដំណាំ និង មានការវាយចាប់ចង ដាក់គុក ដាក់​ច្រវ៉ាក់ បិទផ្លូវ បិទច្រក ហ៊ុំព័ទ្ធទីតាំង ភូមិរបស់ពលរដ្ឋ នៅ​ចំណុច​ជ្រលងភ្នំត្បែង​ ចំណុច តាបិន ចំណុច ១៩ ក្នុង​ភូមិ​សាស្ត្រ​​ភូមិស្មាច់ដែង ឃុំ រាម ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​អស់​រយៈពេល១សប្ដាហ៍មកនេះ ធ្វើឲ្យស្ថានភាព រស់​នៅរបស់​បងប្អូនពលរដ្ឋមានការ ភិតភ័យតក់ស្លុតជួបការ​លំបាក​យ៉ាង​ខ្លាំងដោយខ្វះស្បៀងអាហារហូបចុកប្រចាំថ្ងៃ អ្នកជម្ងឺឈឺ​ស្កាត់ ពួកគាត់មិនហ៊ានដឹកយកអ្នកជម្ងឺចេញទៅព្យាបាលបាន រហូត​ធ្វើឲ្យពលរដ្ឋម្នាក់ឈ្មោះ ជី ស៊ាម អាយុ៦៤ឆ្នាំភេទស្រី រស់នៅ​ចំណុច១៩​ក្នុងភូមិសាស្ត្រខាងលើនេះ បានស្លាប់​បាត់​បង់ជីវិត​នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី ១២ខែមករាឆ្នាំ២០២០​យ៉ាង​អណោចអធ័មបំផុត។ សូមបញ្ជាក់ថា លោកយាយបានរស់នៅទីនេះ អស់រយៈ​ពេលជាង២០ឆ្នាំមកហើយ លុះ​នៅពេលថ្មី​ៗនេះអាជ្ញាធរ​បាន​ឈូសកម្ទេចផ្ទះសម្បែងនិងដំណាំដាំដុះ របស់គាត់ខ្ទេចខ្ទី ហើយពួកគាត់រស់នៅក្រោមថង់កៅស៊ូ ហាល​ភ្លៀង​ហាល​ខ្យល់​ជីវភាពខ្សត់ខ្សោយ អស់សង្ឃឹមបាក់ទឹកចិត្ត ដោយ​ការ​គំរាមកំហែង ពីអាជ្ញាធរគ្រប់ពេលវេលាទើបធ្វើឲ្យ​គាត់​ស្លាប់​បាត់​បង់ជីវិតយ៉ាងដូច្នេះ៕ដោយ៖( កោះរ៉ុង).

008

010

Filed in: សន្តិសុខ

Leave a Reply

Submit Comment