សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ភ្នំពេញៈនារីស្រស់ស្អាតម្នាក់ជានិស្សិតពេទ្យបានស្លាប់ពេលដែលបញ្ជូនទៅមន្ទីរពេទ្យក្រោយពីហេតុការណ៍ផ្ទះអាវុធជាច្រើនគ្រាប់ កាលពីវេលាម៉ោង២២:១០យប់ថ្ងៃព្រហស្បតិ៍ ៧រោច ខែ​បុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវ​​​ថ្ងៃ​​ទី​១៦​ ខែមករា ឆ្នាំ​២០២០ នៅចំណុច ផ្ទះលេខH-03 ផ្លូវលំBT ស្ថិតក្នុងបុរីរំចេកអូរឌឹម សង្កាត់ កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ដោយ​បង្ករ​អោយ​មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង​សមត្ថកិ​ច្ចក្នុង​មូលដ្ឋាន។ប្រភពពីអ្នកនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា៖មានបុរសម្នាក់សង្ស័យប្រចណ្ឌនឹងសង្សាររបស់ខ្លួនបានដកកាំភ្លើងបាញ់រះ ជាច្រើនគ្រាប់ទៅលើស្ត្រី ជា​សង្សារ​បណ្ដាល​ស្លា​ប់ ក្រោយ​ពេលបញ្ជូន​ទៅ​សង្គ្រោះ​នៅឯមន្ទីរពេទ្យ​បាន​ត្រឹម​ពាក់កណ្តាលផ្លូវក៏ទទួលមរណៈតែម្តង។

002

 

004

005

ប្រភពផ្សេងទៀតបានអោយដឹងថា គេបានឮសំឡេងផ្ទុះដែរ តែមិនសូវមានចាប់អារម្មណ៍ដោយសារតែល្វែងនីមួយៗបានបិទទ្វារសំរាកហើយ ហើយ​បន្តិចមក​គេក៏ឃើញ​ជនសង្ស័យ​បីជនរងគ្រោះ ចេញមកខាងក្រៅ រួចហៅ​កង់បី​ឥណ្ឌា​ទៅ​មន្ទីរ​ពេទ្យ ហើយនៅក្នុងផ្ទះឃើញប្រលាក់ សុទ្ធ​តែឈាម​ពេញ​ការ៉ូទើប​ផ្អើលឆោឡោដល់សមត្ថកិច្ច ក្រោយ​មកបុរសជា​សង្សារ​បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

សមត្ថកិច្ចបានអោយដឹងថា ៖ជនរងគ្រោះមានឈ្មោះ ស៊ុន ឌីណា ភេទស្រី អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យ និង​ជា​អ្នកលក់​គ្រឿងសំអាងអនឡាញម្នាក់ស្នាក់នៅផ្ទះកើតហេតុខាងលើ រីឯជនសង្ស័យត្រូវជាសង្សាររបស់ជនរងគ្រោះ (មិនទាន់​ស្គាល់​អត្ត​សញ្ញាណ) បានរត់គេចខ្លួនបាត់ហើយ ខណៈដែល​សមត្ថកិច្ច​​កំពុងស្រាវជ្រាវតាមរក ដើម្បីយក​មកចាត់​ការតាមនី​តិវិធីបន្ត ៕ដោយ៖( យាយពេញ).

006

003

001

 

 

 

Filed in: សន្តិសុខ

Leave a Reply

Submit Comment