សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានវែកមុខឃាតករឃើញហើយដែលសម្លាប់ជនរងគ្រោះបានហើយ!

លោកឧត្តមសេនីយ៍​ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរ​បាល​ខេត្តបាត់ដំបង និង​ ដោយបានការសហការ​ណ៍ជា​មួយនាយកដ្ឋានជំនាញរបស់អគ្គស្នង​ការ​ដ្ឋាន​នគរបាលជាតិ ព្រមទាំងបានការសម្រប​សម្រួលលើនីតិវិធីដោយលោកនួន សាន ព្រះរាជ​អាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នា២០១៩ ម្សិលមិញ នេះជនដៃដល់ក្នុងករណី( សម្លាប់) ជនរងគ្រោះឈ្មោះ (ហង្ស ហ៊ន )ភេទស្រី អាយុ ៣៧ ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុក​ សង្កែ ខេត្ត បាត់ដំបង ។នៅចំណុចវាល​ស្រែក្នុងភូមិចំការសំរោង២ សង្កាត់​ចំការ​សំរោង ក្រុង​ បាត់ដំបង និង ត្រូវបានប្រជាពលរដ្ឋប្រទះ​ឃើញ​កាលពីព្រឹកថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៩ នោះត្រូវ​បាន​សមត្ថ​កិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តធ្វើការឃាត់​ខ្លួន​ជនសង្ស័យគឺឈ្មោះ ស៊ន ដាមូ (ហៅដាំ) ភេទប្រុស អាយ៣៣ឆ្នាំ រស់នៅ ភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបា​ត់​ដំបង​ ដែលត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះប្រពន្ធរបស់ជន ជនសង័្សយ​និង​ ជនរងគ្រោះជាបងប្អូនបង្កើតជាមួយគ្នា ។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នង​ការរងផែនកា​រងារ​ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបា​ល​ខេត្ត បាត់ដំបង បាន​ឲ្យដឹងថា ៖ក្រោមបទបញ្ជានិងការ​ប្តេជ្ញាចិត្តរបស់លោកឧត្តម​សេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃស្នង​ការដ្ឋាន​នគរ​បាល​​ខេត្ត​បាត់ដំបង និង​ដោយ​បានការ​សហការណ៍​ជា​មួយ​នាយក​ដ្ឋាន​ជំនាញនៃអគ្គស្នងការដ្ឋានន​គរបាលជាតិនិងបាន​ការសម្រប​សម្រួលលើនី​តិវិធីដោយលោក នួន សាន ព្រះរាជអាជ្ញាអមសា​លា​ដំបូង​ខេត្ត បាត់ដំបង។នៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០១​៩សមត្ថ​​កិច្ច​នគរបាល​បាន​សម្រេច​​​​​ ​ធ្វើការឃាត់​ខ្លួនជនសង័្សយខាងលើ បន្ទាប់​ពីបាន​ស្វះស្វែងរកឃើញអត្តសញ្ញាណពិតរបស់ជនរងគ្រោះតែ​ប៉ុន្មានម៉ោងរួចមក ។លោកវរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ រហូតដល់វេលាព្រឹកថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២០ នេះជន​សង័្សយឈ្មោះ ស៊ន ដាមូ( ហៅដាំ) បាន​ឆ្លើយ​សារភាពអំពីសកម្មភាព​របស់ខ្លួនដែលបានប្រព្រឹ​ត្តិ​ចំពោះ​បង​ថ្លៃ​ស្រីឈ្មោះ ហង្ស ហ៊ន កាលពីរាត្រី​ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៩ នោះនៅចំណុច​វាលស្រែភូមិ ចំការសំរោង០២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប្រាកដមែន ។លោកវរសេនីយ៍ឯក នាយការិយាល័យបានឲ្យដឹងបន្តថា៖ មូលហេតុដែលនាំទៅដល់ការសម្លាប់​ជនរង​គ្រោះ​គឺដោយ​សារ​ជនសង័្សយរូបនេះមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយជនរងគ្រោះ ហើយ​ក្នុងរយៈ​ពេល​ចុងក្រោយ​នេះជនរង​គ្រោះ​មានបំណងឲ្យប្អូនស្រីបង្កើតរបស់ខ្លួនដែលត្រូវជាប្រពន្ធរបស់ជនសង័្សយ​ចាក​ចេញទៅទីឆ្ងាយដើម្បីខ្លួនជាមួយជនសង័្សយ​បានរស់នៅជាមួយគ្នាក្នុងឋានៈជាប្តីប្រពន្ធ ។ នៅទីបំផុតជនសង័្សយបានប្រើប្រាស់វិធីនាំជន​រងគ្រោះ​យក​ទៅ​សម្លាប់ចោលដោយប្រើ​ប្រាស់​ខ្សែរិត​កសម្លាប់​ដើម្បី​ដោះ​ស្រាយបញ្ហាស្នេហាត្រីកោណមួយនេះព្រោះតែខ្លួនមិនអាចធ្វើនូវអ្វីដែលជាបំណងរបស់ជនរងគ្រោះបាននិង​បំណង​យក​ទ្រព្យ​​របស់ជនរងគ្រោះនៅក្រោយពេលស្លាប់ ។

នៅខណៈពេលនេះសមត្ថកិច្ចនគរបាលកំពុងធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែមទៀតដើម្បីប្រមែប្រមូលភស្តុតាងផ្សេងៗទាក់ទងជាមួយនឹងករណីឃាត​កម្មនេះ ។ ក្នុងនាមស្នងការនៃស្នងការដ្ឋននគរបាលខេត្ត បាត់ដំបង សូមថ្លែងអំណរគុណចំពោះការចូលរួមសហការណ៍ផ្តល់ព័ត៌មានពីប្រជា​ពល​រដ្ឋនៅគ្រប់មជ្ឈដ្ឋានអាជ្ញាធរមានសមត្ថកិច្ចពាក់​ព័ន្ធទាំងអស់ ដែល​បាន​ចូលរួម​ផ្តល់​ព័ត៌មាន​និង​ភស្តុតាង​នានា​រហូតឈានទៅធ្វើការវែកមុខឃាត​ករដៃឆៅរូបនេះ យកទៅផ្ទន្ទាទោសតាមផ្លូវច្បាប់ ៕ដោយ៖( ភ្នំសំពៅ).

001

002

 

004

005

Filed in: សន្តិសុខ

Leave a Reply

Submit Comment