សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សមត្ថកិច្ចបានចុះចាប់ក្របួចបានជនសង្ស័យពូកែខាងធ្វើក្លែងបន្លំឯកសាររបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន

ភ្នំពេញ៖សមត្ថកិច្ចបានចុះចាប់ក្របួបានជនសង្ស័យពូកែខាងធ្វើក្លែងបន្លំឯកសាររបស់ក្រសួងសាធារណៈការ និងដឹក​ជញ្ជូន​ហើយ​ក្រោយពី​សមត្ថកិច្ច​ទទួល​បានពាក្យ​បណ្ដឹងរបស់​ក្រសួង​សាធារណៈការ និងដឹកជញ្ជូនទាក់ទង​នឹងការលួច​ធ្វើឯក​សារ​ក្លែងក្លាយពាក់ព័ន្ធរថយន្ដ (ឈៀក និងកាតគ្រី)។ដោយមាន​ការចង្អុលបង្ហាញពីឯកឧត្តមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យ​នាយក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បានបើកការ​ស្រាវជ្រាវ និង​ស៊ើបអង្កេតរហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ កាល​ពីថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ ឯក ជា ពៅ ប្រធាននាយកដ្ឋាន ព្រមទាំង​មាន​ការសម្របសម្រួលពី លោក សាយ ណូរ៉ា ព្រះរាជ​អាជ្ញារង​នៃ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបថា៖ជនសង្ស័យឈ្មោះ ប៊ុន ម៉ារ៉ាឌី ហៅ ពៅ អាយុ ៣៣ឆ្នាំបានសារភាពថាខ្លួនបានចាប់ផ្ដើមធ្វើសកម្មភាពក្លែងឯកសាររបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូនពិតប្រាកដមែន។ជនសង្ស័យបានសារភាពបន្តទៀតថាខ្លួនបានចាប់ផ្ដើមធ្វើសកម្មភាពក្លែងឯកសាររបស់ក្រសួង៖ទី១-លិខិត​អនុញ្ញាត​ឱ្យ​ធ្វើអាជីវកម្ម ប័ណ្ណសម្គាល់យានយន្ដ (កាតគ្រី)​ទី២-លិខិត​ត្រួត​ពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ (ឈៀក)ទី៣-ពន្ធផ្លូវ ប្រចាំឆ្នាំនិងឯកសារពាក់ព័ន្ធរថយន្ដមួយចំនួនទៀត។បើយោងតាមការសារភាពពីជនសង្ស័យបានបន្ថែមឲ្យដឹងទៀតថា តាំងពីឆ្នាំ២០១៧មកជនសង្ស័យមិនត្រឹមតែធ្វើឈៀក និងកាត គ្រីក្លែងក្លាយនោះទេ ថែមទាំង បង្កើត គេហទំព័រក្លែងក្លាយមួយ ដើម្បីផ្ទុកទិន្នន័យសម្រាប់ស្គែនតាម QR Code ដែលមាននៅលើឯកសារក្លែងក្លាយទៀតផង។បច្ចុប្បន្នជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញ​ដីកា​បង្គាប់ឱ្យ​ឃុំខ្លួនជា​បណ្ដោះអាសន្ន​៕ដោយ ៖ ( យាយពេញ)

001

003

004

005

Filed in: សន្តិសុខ

Leave a Reply

Submit Comment