សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ស្ត្រីដែលជាម្ចាស់ហាងយីហោ (សំណាងអាណេ)ត្រូវបានស្លាប់នៅមន្ទីរចារីប្រទេសវៀតណាម!

នៅយប់ថ្ងៃទី២០ខែធ្នូ  ឆ្នាំ២០១៩ វេលាម៉ោង១០ នៅភោជនី​ដ្ឋានយីហោ “សំណាងអាណេ” មានទីតាំងស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានបទល្មើស​ព្រហ្មទណ្ឌមួយកើតឡើង បង្កដោយជន​សង្ស័យឈ្មោះ កែវ ចិត្រ្តា (ហៅចិត្ត) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ តួនាទី​ជាអធិការងក្រុងបាវិត មានទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្ត​ស្វាយ​រៀង​ បានផឹកស្រាស្រវឹង ហើយយក​កាំភ្លើងខ្លីម៉ាក (NP-42)  ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ បាញ់ទៅលើ​ជនរងគ្រោះឈ្មោះ សឿន ស្រីណេ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ភោជនីយដ្ឋាន សំណាងអាណេ មានទី​លំនៅភូមិក្រាំងអាត ឃុំ កំពង់សិលា ស្រុក កំពង់សិលា ខេត្ត ព្រះសីហនុ ត្រូវចំក្បាលមួយគ្រាប់ បណ្តាល​អោយរង​របួសធ្ងន់ធ្ងរ។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ នៃប្រទេសវៀតណាម  រីឯ​ជនសង្ស័យក្រោយពីធ្វើសកម្មភាពរួច ក៍បាន​ចូលខ្លួន​ទៅ​សារ​ភាព​នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នង​កា​រដ្ឋាន​​នគរបាលខេត្តស្វាយរៀង។សូមបញ្ជាក់ថា៖ស្ត្រីរងគ្រោះដោយសារគេបាញ់នៅយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៩នេះ បាន​ស្លាប់បាត់បង់ជីវិតហើយ នៅមន្ទីរពេទ្យចារីប្រទេសវៀតណាម នៅវេលាម៉ោង ១១ និង ១៥ នាទី ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩​នេះ ឥឡូវ​​គ្រួសារ​សពកំ​ពុងតែរង់ចាំ​ទទួលយកសព​ទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណីខ្មែរ៕ដោយ៖ ( រំដួលស្វាយរៀង).

-002

003

 

007

0034

Filed in: សន្តិសុខ

Leave a Reply

Submit Comment