សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឃាតករដែលសម្លាប់ស្រ្តីម្នាក់នៅឃុំជ្រោយបន្ទាយ ត្រូវនគរបាលចាប់ខ្លួនបានហើយ!

ខេត្ត​ក្រចេះ៖ ឃាតករសម្លាប់ស្រ្តីម្នាក់នៅខាងក្រោយផ្ទះប្រ​​ហែល​​​ជា១៥០ម៉ែត្រប៉ុណ្ណោះ​ រួចគេច​ខ្លួនបាន​តែ១​ថ្ងៃ​ប៉ុណ្ណោះ​​ ត្រូវកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និង​កម្លាំង​នគរបាលស្រុកធ្វើការស្រាវជ្រាវភ្លាមៗ និងចាប់ខ្លួនបានហើយ ព្រមទាំងដកហូតសម្ភារៈជាប់ខ្លួនមួយចំនួន កាលពីម៉ោង ១៥ និង៣០ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ដដែលនោះ នៅ​ចំណុច​អូរ​អង្គុញ ភូមិរកាធំ ឃុំ ជ្រោយបន្ទាយ ស្រុក ព្រែកប្រសព្វ ខេត្ត ក្រចេះ ។សមត្ថកិច្ចបានឱ្យដឹងថា៖ សង្ស័យឈ្មោះ យ៉ង ណាក់ អាយុ៣២ឆ្នាំ ។ ចំណែកសពស្រ្តីរងគ្រោះ ឈុំ ណៃស៊ីម អាយុ​៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មានប្ដី និង​មាន​កូន​ស្រី​ម្នាក់អាយុ៦ឆ្នាំ ។សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ កូនស្រីជនរងគ្រោះ ឈ្មោះ ថៃ វ៉ារី អាយុ៦ឆ្នាំ បានទៅប្រាប់ឈ្មោះ ឈាន លឹមហ៊ួ អាយុ៤៧ឆ្នាំ ត្រូវ​ជាអ៊ុំ​បង្កើត​​ថា ឪពុកនាង ឈ្មោះប៊ុន ផេង ទៅបររទេះទៅដឹកអុស ឯម្តាយដឹកគោទៅក្រោយផ្ទះ តែមិនឃើញត្រឡប់មកវិញសោះ រហូតដល់ម៉ោងប្រហែល៦ល្ងាច ក៍នាំគ្នាដើរក តែ​រកមិន​ឃើញ​។ លុះដល់ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ស្រាប់​តែប្រទះឃើញ​សពជនរងគ្រោះ ដេកស្លាប់ក្នុងព្រៃមានស្ពាយកាបូប នៅខាង​ក្រោយផ្ទះប្រហែលជា១៥០ម៉ែត្រ តែប៉ុណ្ណោះ។ តាមការពិនិត្យសាកសព ឃើញមានស្នាមវាយ និងវត្ថុរឹង ដែល​មានស្លាកស្នាមជាំពោរធ្គាមសងខាង ពោរចង្កាបែកកញ្ចប់មាត់ បាក់ធ្មេញលើចំនួន៣ ដាច់ទងត្រចៀកខាងឆ្វេង និង​ស្នាម​ជាំ​ដើមទ្រូង។ ក្រោយ​ពីការពិនិត្យពី​មន្រ្តី​ជំនាញ​បាន​ប្រគល់​សព​ស្រ្តីរងគ្រោះឱ្យសាច់ញាតិទៅធ្វើបុណ្យតាមប្រពៃណី។ភ្លាមៗនោះដែរ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និង​កម្លាំង​នគរបាលស្រុកបានធ្វើការស្រាវជ្រាវនិង​កំណត់​មុខសញ្ញា​បាន​​ភ្លាមៗ។ លុះដល់ម៉ោង ១៥ និង៣០ ថ្ងៃទី១៣ ខែធ្នូ ដដែល ក៍បានធ្វើការឃាត់ខ្លួន នៅចំណុចអូរអង្គុញ ភូមិរកាធំ ឃុំជ្រោយបន្ទាយ ព្រមទាំងដកហូតសម្ភារជាប់ខ្លួនរួមមាន៖ ក្រវិលរបស់ជនរងគ្រោះមួយគូរ និងលុយចំនួន ៥៦0.000រៀល។ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុក កសាង​សំណុំរឿង​បញ្ជូនទៅ​កាន់​ការិយាល័យ​ជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ដោយ៖( រំដូលក្រចេះ).

0091

123

6789

Filed in: សន្តិសុខ

Leave a Reply

Submit Comment