សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ប្តីចិត្ត តិរច្ឆានប្រើអំពើហឹង្សាលើប្រពន្ធបណ្តាលរងរបួសធ្ងន់ធ្ងរ

ខេត្តតាកែវ ៖ នៅថ្ងៃសៅរ៍ ៣ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ កម្លាំង​ជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និង​កា​រពារ​អនិ​តិជន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបាន​កសាង​សំណុំ​រឿងបញ្ជូនជនសង្ស័យមួយនាក់ ទៅសាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធករណីហិង្សាដោយចេតនា(ហិង្សាក្នុងគ្រួសារ) ប្រព្រឹត្តិនៅ​ស្រុកបាទី ។  តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុក បាទីបាន​ឱ្យដឹងថា៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៩នឹង​៣០នាទី មានករណីហិង្សាក្នុងគ្រួសារមួយកើតឡើង នៅ​ចំណុច​​​ភូមិកណ្តាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ មាន​ករណីហិង្សា​ក្នុ​ងគ្រួសារមួយកើតឡើង ដែលបង្ក​ឡើង​ដោយ​ជនសង្ស័យឈ្មោះ អ៊ុច នី ភេទប្រុស អាយុ៤៨ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ប្រដាប់ដោយពូថៅកាប់ទៅ​លើជនរង​គ្រោះ​ជា​ប្រពន្ធ​​ឈ្មោះ ​ម៉េត ម៉ាច អាយុ៤៦ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា បណ្តាលឱ្យរងរបួសត្រង់ក្បាលធ្ងន់ធ្ងរ  ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានី​ភ្នំពេញ។ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំង​ជំនាញ​ចុះដល់​កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត ។   ចំពោះមូលហេតុដែលឈានដល់ការប្រើអំពើហិង្សាបណ្តាលមកជនសង្ស័យជាប្តីមានការប្រច័ណ្ឌទៅលើប្រពន្ធរបស់ខ្លួន៕ដោយ ៖ ( តាកែវស្រុកយើង).

 

C003

Filed in: សន្តិសុខ

Leave a Reply

Submit Comment