សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សមត្ថកិច្ចចម្រុះចុះបង្ក្រាបអនុវត្តតាមដីការបស់ប៉ូលីសចិន! ឃាត់ខ្លួនជនជាតិចិនប្រុសស្រី២៦នាក់នៅក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចចម្រុះ ចុះបង្ក្រាប អនុវត្តតាមដីកា របស់ប៉ូលីសចិនឃាត់ខ្លួនជន ជាតិចិនប្រុសស្រី២៦នាក់ ដោយ មាន ការសម្របសម្រួលពីលោក គង់ សំរ៉េត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បន្ទាយមានជ័យ ដោយមាន វត្តមាន ប៉ូលីសរបស់ចិន និងសមត្ថកិច្ចក្រសួងមហាផ្ទៃ ចុះបង្ក្រាប​នៅផ្ទះ​ជួលមួយកន្លែង ត្រង់ចំនុច (អាគារថ្មី) ស្ថិតក្នុងភូមិ​អូរជ្រៅ សង្កាត់ ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​​ បន្ទាយ​មាន​ជ័យ កាល​ពីរសៀលម៉ោង០១និង៤៥នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០១៩​។   ក្នុងករណីសមត្ថកិច្ចចម្រុះខេត្ត/ក្រុង/និងក្រសួងមហាផ្ទៃ ចុះ​អនុវត្ត​បង្ក្រាបតាមដីការបស់ប៉ូលីសចិននៅរសៀល​ថ្ងៃខែ​ឆ្នាំ​ដដែលសមត្ថកិច្ចឃាត់ខ្លួនបានជនជាតិចិនប្រុស​២១នាក់​ ស្រី៥នាក់ (សរុប=២៦នាក់) ដែលស្នាក់​នៅផ្ទះ​ជួលខាង​លើបាន​បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋផងដែរ។ ដោយ​គេពុំដឹងថា សមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនជាតិចិន២៦នាក់នេះ យកទៅក្នុងករណីអីនោះអោយពិតប្រាកដនោះទេ។

001 002

បើយោងប្រភពពីសមត្ថកិច្ចម្នាក់ដែលចុះបង្ក្រាបនៅទីនោះផ្ទាល់ បានបង្ហើបប្រាប់ ភ្នាក់ងារមានយើងដឹងថា៖ការចុះ​បង្រ្កាប​អនុវត្ត​តាមដីការបស់ប៉ូលីសចិននិងឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​​​ស្រីបានចំនួន២៦នាក់នេះក្នុងករណីជម្រឹត​ទាប្រាក់​តាម​ប្រព័ន្ធ​អនឡាញ។ហើយបើយោងពី​ លោក គង់ សំរ៉េត ព្រះរាជ​អាជ្ញារង​ អមសាលាដំបូងខេត្ត​ ​បន្ទាយមានជ័យ បាន​ប្រាប់​ភ្នាក់​ងារយើងអោយដឹងថា៖ក្នុងការចុះបង្ក្រាបនិង​ឃាត់​ខ្លួនជន​ជាតិ​ចិនប្រុសស្រីចំនួន២៦នាក់នេះ គឺ​លោក​មក​សហការ និង​សម្របសម្រួល តាមដីការមកពីក្រសួងមហាផ្ទៃប៉ូលី​ស​របស់​ចិន ដែលសហការជាមួយខាងកម្ពុជា ដែល​មាន​ដីកា​កាន់នឹង​ដៃស្រាប់។លោកបានអោយដឹងទៀតថា៖ ចំពោះ​ជនបរទេស​អន្តោ​ប្រវេសន៍​ផ្សេង​ដែល​មកស្នាក់​នៅ​ស្របច្បាប់ និង ​អ្នកមិន​ពាក់ព័ន្ធ ​លោក​​ធ្វើការដោះលែងវិញ ចំណែក​ឃាត់ខ្លួន​ជន​ជាតិ​ចិនប្រុស​ស្រី២៦នាក់​ខាងលើ​ត្រូវ​បាន​​​​បញ្ជូន​តាម​រថយន្ត​ក្រុង​ដើម្បី​បន្តតាម​នីតិវិធីដីកា​របស់​ប៉ូលីសចិន តែ​លោក​មិនបាន​បញ្ជាក់ថា​ជារឿង​ករណី​ជម្រឹត​ទាប្រាក់​តាមប្រ​ព័ន្ធអន​ឡាញ​នោះ​ទេ៕ដោយ៖ (​ចំប៉ាប៉ោយប៉ែត).

003

004

 

 

Filed in: សន្តិសុខ

Leave a Reply

Submit Comment