សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូង បាញ់បោះសេរីអស់ជាច្រើនគ្រាប់ពេលស្រវឹង ទំនងជារឿងស្រីញីទេដឹង!

ខេត្តបាត់ដំបង ៖ មន្រ្តីនគរបាលម្នាក់បាញ់​បោះ​សេរី​ ដែលមានតួ​នាទី​ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​ដូង ខេត្ត បាត់ដំបង  ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​មន្ត្រី​នគរបាល​រូបនេះ បាន​ផ្ទុះ​អាវុធ​អស់​ជាច្រើន​គ្រាប់​យ៉ាង​អនាធិបតេយ្យ​រួចមក។

ហេតុការណ៍​ដែល​ធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នៅក្នុង​តំបន់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង២២និង៣០នាទី​យប់ ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​ ២០១៩ ចំណុច​ភូមិ​ អូ​ដា​លើ ឃុំ​ បឹងរាំង ស្រុក​ កំរៀង ខេត្ត​ បាត់ដំបង។

នៅក្នុង​ហេតុការណ៍​ដ៏​គួរឲ្យ​ខ្លាច​នេះដែរ​ ត្រូវបាន​ប្រភព​មួយ​អះអាងថា ការផ្ទុះអាវុធ​ដូច​លាជផ្ទុះ​នេះ គឺ​បាន​បង្កឡើង​ដោយ​មន្ត្រី​នគរបាល​ ឈ្មោះ នៅ លីដា ភេទ​ប្រុស ឋានន្តរសក្ដិ វរសេនីយ៍​ត្រី នៅក្នុង​អង្គភាពនគរបាល​អន្តោប្រវេសន៍ ប្រចាំការ​នៅ​ច្រក​ អន្តរជាតិ​ដូង ស្ថិត​ក្នុង​ស្រុក ​កំរៀង ខេត្ត បាត់​ដំបង។

ប្រភព​ដដែល​បាន​បន្តថា នៅមុន​ពេល​កើត​ហេតុនេះ គឺ​គេ​សង្កេត​ឃើញ​ថា មន្ត្រី​នគរបាល​រូបនេះ​មាន​លក្ខណៈ​ស្រវឹង​ទោរទន់ ដោយ​ទំនងជា​មានរឿង​អ្វី​ថ្នាំងថ្នាក់​ចិត្ត ទើប​បុគ្គល​រូបនេះ​បាន​ធ្វើ​សកម្ម​ភាព​បាញ់​ចំនួន​ជាច្រើន​គ្រាប់​ដោយ​ប្រើ​អាវុធខ្លី។​រហូតដល់​ម៉ោង២៣យប់ថ្ងៃ​ដដែល ទាំង​កម្លាំង​ប៉ូលិសនិងកម្លាំង​កងរាជអាវុធហត្ថ បាន​ចុះ​ធ្វើការស្រាវ​ជ្រាវ និង​ឈានដល់​ការចាប់ខ្លួន​ជនបង្ក ព្រមទាំង​បាន​ដកហូត កាំភ្លើងខ្លី ធុន SIG SAUER ១​ដើម គ្រាប់​ក្នុង​បង់​ចំនួន៣​គ្រាប់ គ្រាប់​នៅក្នុង​ប្រអប់​ចំនួន​១០៦​គ្រាប់ សម្បក​គ្រាប់​៩​គ្រាប់ និង រថយន្ត​Lexus300 ចំនួន​១​គ្រឿង។បន្ទាប់មក  ​លោក ​អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ កំរៀង​បាន​ប្រាប់ព័ត៌មានក្នុងស្រុកថា ៖ លោក​បាន​ប្រគល់​ទៅ​ឲ្យ​ខាង​នាយកដ្ឋាន​ហើយដោយសារតែ​បុគ្គល​រូបនេះ​ស្រវឹង​ស្រាជោគជាំ។​

បើតាម​ប្រភព​ក្រៅផ្លូវការ​មួយ​បាន​និយាយ​ថា ​ការ​ផ្ទុះ​អាវុធ​បែប​អនាធិបតេយ្យ​នេះ គឺ​មាន​ចំនួន​១៤ គ្រាប់ ដែល​គេ​សង្ស័យថា អាច​បណ្តាល​មកពី​បញ្ហា​រឿង​ស្រី ទោះបីជា​យ៉ាងនេះ​ក្តី​ ក៏មាន​មជ្ឈដ្ឋាន​ជា​ច្រើន​កំពុង​រង់ចាំ​មើល​ថា តើ​ច្បាប់​ នឹងហ៊ាន​ចាត់វិធានការ​បែប​ណា​ទៅលើ​បុគ្គល​រូបនេះ​ដែរឬអត់…?៕ដោយ៖( ភ្នំសំពៅ)

WhatsApp Image 2019-12-11 at 10.01.49 PM WhatsApp Image 2019-12-11 at 10.01.50 PM

 

Filed in: សន្តិសុខ

Leave a Reply

Submit Comment