សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ប្រជាពលរដ្ឋនិងសិស្សនៅភូមិកោះប៉ោចំនួន២៣៩ នាក់បានទទួលអំណោយពីឯក ឧត្តម ទៀ វិញ ( ផ្យាយសាកល្បង ​)

ខេត្តកោះកុង:នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តមទៀ វិញ មេបញ្ជាការកងទ័ព ជើងទឹក និងជាក្រុមការងារចុះជួយថ្នាក់កណ្ដាលបាន ធ្វើកិច្ចសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាពេលនោះដែរ ឯកឧត្តម និងមានធ្វើ ការចែកអំណោយដល់ប្រជាពលរដ្ឋនិងសិស្សចំនួន ២៣៩នាក់ ដោយមិនបានប្រកាន់និនការនយោ បាយឡើយ.  ។

 

នៅពេលនោះប្រជាពលរដ្ឋម្នាក់ៗទទួលបានអង្ករ២០ គីឡូ ក្រាមសារ៉ុង០១និងថវិការចំនួន២មឺុនរៀល ចំណែកសិស្សទទួលបានសៀវភៅ២ក្បាលនិងថវិការ ២ពាន់រៀលផងដែរ។

 

ឆ្លៀតឱកាសនោះឯកឧត្តមក៏បានរៀបចំពិធីសូត្រមន្តសែនព្រេនតាមព្រះពុធសាសនាដល់មិត្តសំលាញ់ទាំង១០នាក់ដែលបានពលីជីវិតនៅលើទីតាំងភូមិកោះប៉ោនេះផងដែរ។

នៅគ្រានោះ ឯកឧតម្តបានថ្ថ្លែងរំលឹកខ្លីៗដល់ប្រជា ពលរដ្ឋអោយដឹងថាដីខ្សាច់នៅក្នុងព្រែកភូមិកោះប៉ោយើងត្រូវបានគេបូមយកទៅលក់នៅឯក្រៅប្រទេស អស់ហើយ។ ដោយងែត សុគន្ធី

 

 

IMG-20161207-WA0304

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment