សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្តេចតេជោ ហ៊ុន សែន នឹង ជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានលើកទី០៤

ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​នឹង​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​​ជា​លើក​ទី​៤ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ខាង​មុខ​នេះ​​។ នេះ​បើតាម​លិខិត​របស់​គណៈរដ្ឋមន្ត្រី ជម្រាបជូនឯ.ឧ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។យោងលិខិត​លេខ​១៨៩២ ព​.​ម ចុះ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ របស់​ក្រសួង​ព័ត៌មាន ។ លិខិត​លេខ​១៥១៣ ខន​/០១៩ ចុះ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩ របស់​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩​។​

​ទីស្តីការគណៈរដ្ឋមន្ត្រី​សូម​ជម្រាបជូន ​ឯកឧត្តម​​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​​ជ្រាបថា៖ រាជរដ្ឋាភិបាល​កម្ពុជាបានឯកភាពអនុញ្ញាត​ឱ្យ​​រៀបចំ​ពិធី​ជួបជុំ​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​អ្នកសារព័ត៌មាន​ក្នុងស្រុក​លើក​ទី​០៤  នៅ​ថ្ងៃអង្ការ ៥ ខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤​ ខែ មករា ឆ្នាំ​២០២០​ ខាងមុខនេះ។

សូម ជម្រាបថា សម្តេច​តេ​ជោ ហ៊ុន សែន បានចាប់ផ្តើម​ជួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន លើកដំបូង នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧​ នឹងជួបជុំសំណេះសំណាលលើក​ទី​២ ​នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ នឹងង​ជួបជុំ​សំណេះសំណាលលើក​ទី​៣ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ កន្លងទៅថ្មីៗ៕ដោយ៖ (យាយពេញ).

WhatsApp Image 2019-12-11 at 10.26.05 PM WhatsApp Image 2019-12-11 at 10.26.05 PM(1)

 

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment