សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សមត្ថកិច្ចចម្រុះចុះបង្ក្រាប គ្រឿងញៀនបានមួយករណីទៀតនៅខណ្ឌច្បារអំពៅ

រាជឆានីភ្នំពេញៈបង្ក្រាបទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ នៅទីតាំងផ្ទះលេខ៤៧ ផ្លូវបេតុង ១១២ ភូមិ របោះអង្កាញ់១ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ នៅថ្ងៃពុធ ៨​កើត​ខែ​មិគសិរ​ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែ ធ្នូ២០១៩ វេលាម៉ោង១០និង១០នាទីព្រឹក។

 

ការចុះបង្ក្រាបនេះ  ដឹកនាំដោយ លោក  ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ លោក  ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀង រាជធានីភ្នំពេញ និង គណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅ និងដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរ ទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ខាងលើ។ ផ្នែកតាមចម្លើយសារភាពជនសង្ស័យ០៤នាក់ ប្រុស២នាក់ និងស្រី ២នាក់ដែលឃាត់ខ្លួនបាននៅចំណុចផ្ទះជួល សង្កាត់ បឹងកេងកង២ ខណ្ឌ បឹងកេងកង កាលពីយប់ថ្ងៃទី ០៣ខែធ្នូ ឆ្នាំ ២០១៩ ម៉ោង២២និង៣០នាទី ដកហូតវត្ថុតាង ៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ចំនួន ១០កញ្ចប់ធំ)។ ការឆែកឆេរនៅទីតាំងខាងលើរកឃើញ ៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ ក្រាមពណ៌ត្នោត ២០កញ្ចប់ សារធាតុរាវ ៣៨ដបសារធាតុរាវ ពណ៌ខ្មៅ ២៤ចានជ័រធំ (ក្លាសេក្នុងទូរទឹកកក០២)ឧបករណ៍ផលិតកែច្នៃមួយចំនួនសារធាតុរាវពណ៌ស ១ប៊ីដុងវត្ថុតាងដកហូតពីទីតាំងខាងលើ ប្រគល់ជូនមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាត់ការបន្ត។ បើយោងតាមប្រតភពពីប្រជាពលរដ្ឋ បាន ប្រាប់គេហទំព័រ(pvhtv)យើងថា៖ ពួកគាត់សាទរចំពោះចំណាត់ការបែបនេះ ដោយពួកគាត់មានការកោតសរសើរដល់ លោក ឡឹកវណ្ណៈ និងសហការីដែលយកចិត្តទុកដាក់បានល្អ ក្រោមការចង្អុលបង្ហាញ ពី អគ្គស្នងការ ក៏ដូចជាក្រសួងមហាផ្ទៃផងដែរ៕ដោយ៖( យាយម៉ៅ)

001 WhatsApp Image 2019-12-04 at 8.38.51 PM(1) WhatsApp Image 2019-12-04 at 8.38.51 PM WhatsApp Image 2019-12-04 at 8.38.52 PM WhatsApp Image 2019-12-04 at 8.38.53 PM(1)

Filed in: គ្រឿងញៀន

Leave a Reply

Submit Comment