សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

តើលោក អធិការ ស្រុកមុខកំពូល ហ៊ានបង្ក្រាបសង្វៀនជល់មាន់នៅក្បែរក្លៀកដែរឬទេ ចុះបើមិនហ៊ានមូលហេតុអ្វី…?

ខេត្តកណ្ដាល:សង្វៀនជល់មាន់មួយកន្លែងស្ថិតនៅ ភូមិជ្រេ១០០ ឃុំ សំបួរមាស ស្រុក មុខកំពូល ខេត្ត កណ្តាលបានបើកដំណើរការលេងបានយ៉ាងរលូនសង្ស័យតែសមត្ថកិច្ចមិនដឹងឬដឹងហើយធ្វើមិនដឹងឮបានជាអ្នកញៀនល្បែងជល់មាន់ទាំងនេះហ៊ានដោយមិនខ្លាចញញើតបន្តិចសោះរហូតដល់ហ៊ានដេញវាយអ្នកសារព័ត៌មានទៀត ហើយអ្វីដែលហួសចិត្តមានអ្នកកាងកន្លែងល្បែងទៀត។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យថាទីតាំងខាងលើមានលេងល្បែងជល់មាន់ដ៏ធំមួយហើយគេមិនដែលឃើញមានខាងសមត្ថកិច្ចឬអជ្ញាធរពាក់ព័ន្ធណទៅបង្ក្រាបទេ។ទើបពួកគាត់រាយការណ៍ដល់អ្នកសារព័ត៌មានយើងទៅផ្តិតយករូបភាពដើម្បីចុះផ្សាយឃើញដល់សមត្ថកិច្ច។

ដោយឡែកនៅថ្ងៃទី៤ខែធ្នូឆ្នាំ២០១៩ក្រុមអ្នកសារព័ត៌មានក៏បានចុះទៅទីតាំងខាងលើក៏បានឃើញលេងល្បែងជល់មាន់ពិតប្រាកដមែនហើយក៏ថតឡាយតែម្តង ពេលនោះក៏ស្រាប់តែក្រុមអ្នកញៀនល្បែងទាំងនោះស្ទុះមកព្រួតគ្នាដេញវាយក្រុមអ្នកសារព័ត៌មានតែម្តងដោយមិនដឹងថាខ្លួនកំពុងតែប្រព្រឹត្តល្បែងស៊ីសងដែលច្បាប់ហាមឃាត់សោះឡើយ។

ប្រជាពលរដ្ឋក៏បានសូមសុំណូមពរដល់លោកអធិការស្រុកមុខកំពូល សូមជួយបង្ក្រាបទីតាំងល្បែងជល់មាន់ដែលមានទីតាំងខាងលើនេះផងនិងជួយរកយុត្តិធម៌ដល់ក្រុមអ្នកសារព័ត៌មានផង។ហើយអ្វីៗដែលគួរតែគោរពនោះគឺសារាចរណែនាំរបស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញមកថាភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចនោះផងដើម្បីកុំអោយមានរិ:គន់ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានផងដែរ។

ពាក់ព័ន្ធករណីខាងលើ អង្គភាពយើង ពុំអាចសុំការពន្យល់ពី លោក អធិការ ស្រុក មុខកំពូលបានទេ មូលហេតុគ្មាលេខ។ប៉ុន្តែ លោក អធិការ រូបនេះបានប្រាប់សារព័ត៌មានក្នុងស្រុកថា ពិតជាមានសង្វៀនជល់មាន់មែន ហើយក៏មានការ ប៉ះទង្កិចគ្នាជាមួយអ្នកសារព័ត៌មានមែន។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖ (តាខ្មៅ).001 002 003 009 010

Filed in: សន្តិសុខ

Leave a Reply

Submit Comment