សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ពិធីប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែងអធិការនគរបាលក្រុងតាខ្មៅ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃ អង្ការ ៧កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៩នេះ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង អធិការនគរបាលក្រុងតាខ្មៅ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និង លោក នូ សុវណ្ណារ៉ា អភិបាល ក្រុងតាខ្មៅ ។ ពិធីនេះដែរក៏មានវត្តមានចូលរួមពីលោក លោកស្រីស្នងការរង លោក នាយការិយាល័យ លោក អធិការនគរបាល ទាំង១០ស្រុក លោក មេបញ្ជាការ កងរាជអាវុធហត្ថក្រុងតាខ្មៅ លោកចៅសង្កាត់ និង លោកមេប៉ុស្តិ៍ទាំងអស់ និងមន្ត្រីនគរបាលជាច្រើនរូបទៀត ។

លោកវរសេនីយ៍ត្រី ភឿង វ៉ាត អធិការរង ក្រុងតាខ្មៅ បានឡើងអានរបាយការណ៍ស្វាគមន៍រួចមក លោកវរសេនីយ៍ឯក ម៉ាន់ គឹមឡេង នាយការិយាល័យបុគ្គលិក បានឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង លោកវរសេនីយ៍ទោ យី វណ្ណដា អត្តលេខ៦៥៦៥៧ ពីនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ជាអធិការ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។ ដោយលោកវរសេនីយ៍ឯក ស កែវពិសិដ្ឋ អធិការចាស់ផ្ទេរទៅកាន់មុខតំណែងថ្មី ជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃវិញ ។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានផ្តល់នូវយោបល់ថ្មីៗបន្ថែមទៀត ដល់លោក វរសេនីយ៍ទោ យី វណ្ណដា ដែលទើបនឹងចូលកាន់មុខតំណែងថ្មី។បានឡើងចាប់អារម្មណ៍ និងសន្យា ចំពោះមុខគណៈអធិបតី យ៉ាងម៉ុតមាំ។
ក្នុងឳកាសនោះដែរ លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ ក៏បានឡើងមានមតិសំណេះសំណាល នឹងធ្វើការផ្តាំផ្ញើដល់លោកអធិការថ្មីដែលទើបនឹងចូលកាន់មុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការងារបង្ក្រាបបទល្មើសគ្រឿងញៀននឹង ល្បែងស៊ីសងខុសច្បាប់ បង្កាទប់ស្កាត់ បទល្មើសគ្រោះថ្នាក់ចរាចរណ៍នៅក្នុងមូលដ្ឋានក្រុងតាខ្មៅ អោយកាន់តែល្អប្រសើឡើងថែមទៀត ។មួយផ្នែកទៀត លោកស្នងការក៏បានផ្តាំផ្ញើដល់ លោក អធិការនគរបាលក្រុងតាខ្មៅថ្មី ត្រូវតែខិតខំដឹកនាំកងកម្លាំង ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេស ថ្នាក់ដឹកនាំជាន់ខ្ពស់ ៕ដោយ៖ (តាខ្មៅ ).

១១ ១២២ 144

 

10

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment