សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សមត្ថកិច្ចចម្រុះរបស់កម្ពុជារកឃើញសាកសពនារីជនជាតិអង់គ្លេសហើយ អណ្ដែតរហូតដល់ព្រំដែនទឹក កម្ពុជា-ថៃ ខេត្ត កោះកុង

ខេត្ត ព្រះសីហនុៈ នៅថ្ងៃ ព្រហស្បតិ៍ ៤កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ខែ តុលា ឆ្នាំ ២០១៩ សមត្ថកិច្ចចម្រុះរបស់កម្ពុជា បានស្វែងរក នារីជនជាតិអង់គ្លេសវ័យ ២១ឆ្នាំ ដែលបានបាត់ខ្លូនកាលពី ៨ថ្ងៃមុន នៅកោះរ៉ុង ខេត្ត ព្រះសីហនុ ត្រូវបានសមត្ថកិច្ចចម្រុះរបស់កម្ពុជាបានរកឃើញសពរបស់នាងហើយ ដោយសាកសពបានអណ្ដែតរហូតទៅដល់ខេត្តកោះកុង ជាប់ព្រំដែនកម្ពុជា-ថៃ ដែលមានចម្ងាយប្រហែលជាង ១០០គីឡូម៉ែត្រ ពីកោះរ៉ុង ខេត្តព្រះសីហនុ។

លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និង ជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានឲ្យដឹងថា៖ សាកសពនារីជនជាតិអង់គ្លេស ត្រូវបានរកឃើញនៅម្ដុំកោះឆ្លាម ក្នុងខេត្តកោះកុង ហើយនៅពេលនេះ កម្លាំងរបស់លោកកំពុងតែនាំសពរបស់នាងមកលើគោក ដើម្បីធ្វើកោសល្យវិច្ច័យបន្ថែមទៀត។

ចំពោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ព្រះសីហនុ ក៏បានបញ្ជាក់ថា តាមព័ត៌មានបឋមដែលលោកទទួលបាន គឺពិតជារកឃើញសពរបស់នាង បានអណ្ដែតដល់ខេត្តកោះកុង ហើយពេលនេះកម្លាំងនគរបាល អាជ្ញាធរ បានទាក់ទងទៅខាងក្រុមលំហរសមុទ្រនាំយកសពរបស់នាងមកលើគោកវិញ។លោកឧត្តមសេនីយ៍ ស្នងការ បានបន្តទៀតថា ៖ការងារនេះ លោក អភិបាលខេត្តព្រះសីហនុ គឺខិតខំ យកចិត្តទុកដាក់យ៉ាងខ្លាំង និង បានចាត់ឲ្យទាំងអាជ្ញាធរ និង សមត្ថកិច្ចទាក់ទងអន្តរាគមន៍នាំយកសព របស់នាង មកលើគោកដើម្បីធ្វើកោសល្យវិច្ច័យ ព្រមទាំងចាត់ចែងប្រគល់ជូនក្រុមគ្រួសារ។

ក្រោយបាត់ខ្លួនប្រធានគណៈបញ្ជាការឯកភាពខេត្ត លោក គួច ចំរើន បានសហការជាមួយ នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ព្រមទាំងមានការចូលរួមពីក្រុមលោកឧកញ៉ា ទៀ វិចិត្រ  រហូតមានការប្រើសុខនទៀតផងនោះ បានបើកប្រតិបត្តិការស្វែងរកតាំងពីថ្ងៃបាត់ខ្លួនមកម្ល៉េះ។រហូតមកទល់ពេលនេះ សម្រាប់ការស្លាប់របស់នាង (Amelia Bambridge) មិនទាន់មានការបញ្ជាក់នៅឡើយទេ រង់ចាំការធ្វើកោសល្យវិច្ច័យសិន។ នាង( Amelia  Bambridge) បានចេញពីវៀតណាម កាលពីអំឡុងពេលថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០១៩ ចូលមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរាគមន៍បាវិត និង បន្តធ្វើដំណើរទៅកាន់ខេត្ត ព្រះសីហនុ រហូតបាត់ខ្លួននៅព្រឹកទៀបភ្លឺ ថ្ងៃទី២៤ ខែតុលា ពេលដែលនាងជាមួយមិត្តភក្តិទើបស្គាល់គ្នាជិត ១០នាក់ រៀបចំកម្មវិធីមួយមានឈ្មោះថា «ចាំមើលថ្ងៃរះ» នៅលើកោះរ៉ុង។ចំណែកឯ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា ៖ នៅរសៀលថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩ នេះ ត្រូវបានសមត្ថកិច្ចចម្រុះរបស់កម្ពុជាយើង បានស្វែងរកឃើញ សាកសពនារីជនជាតិអង់គ្លេសពិតមែន ក្នុងខេត្តកោះកុង ( តំបន់ កោះឆ្លាម) ហើយ លោកបានបន្តទៀតថា សមត្ថកិច្ចកំពុងតែធ្វើកោសល្យវិច័យផងដែរ។

តែទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋអបអរសាទរចំពោះការស្វែងសាកសពនារីជនជាតិអង់គ្លេសឃើញ​និងក៏ចូលរួមរម្លែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ជីវិតនារីជនជាតិអង់គ្លេសរូបនេះ ព្រមទាំងសូមឧទ្ទិសដួងវិញ្ញាណក្ខន្ធនាងឆាប់ទៅកាន់ភពថ្មីកុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖ ( យាយម៉ៅ​).

WhatsApp Image 2 WhatsApp Image 201 WhatsApp Image 2019-1 WhatsApp Image001 908 FB_IMG_1572153397911 FB_IMG_1572153400639

Filed in: សង្គម

Leave a Reply

Submit Comment