សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សង្វៀនជល់មាន់ក្រោយសួនកាណាឌីយ៉ាសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យផ្គើននឹងបទបញ្ជា សម្តេចក្រឡាហោម

ភ្នំពេញ៖ ទីតាំងសង្វៀនជល់មាន់​​ មួយកន្លែងនៅខាងក្រោយសួនឧ​ស្សាហកម្មកាណាឌីយ៉ា  ហើយគេឃើញមានសកម្មភា​ពក្រុមអ្នកញៀនល្បែងស៊ីសងភ្នាល់ជល់មាន់​បា​ន មកប្រ​មូ​លផ្តុំគ្នា​យ៉ាងពពាក់ពពូន​ភ្នាល់លេ​ង ដាក់លុយម៉ាសេរី​ដោយ គ្មា​នការរំខា​នពីអាជ្ញា​ធរ និង សមត្ថកិច្ច ក្នុងមូលដ្ឋាននោះឡើ​យ​  ជាពិ​សេសគេមិនទាន់ឃើញ សមត្ថកិច្ចចុះបង្ក្រាបនៅឡើយ​ទេ។ប្រភពពីប្រជាពលរដ្ឋនៅក្បែរសង្វៀនជល់មាន់បាននិយាយថា ៖( សង្វៀនជល់មាន់ក្បែររបងសួន​ការណាឌីយ៉ានេះ​  បានបើកលេង​ជាយូរឆ្នាំមក​ហើយ​ )។ ទីតាំងសង្វៀនជល់មាន់ ស្ថិតនៅចំណុចតំបន់ស  ដែលស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យ៣  ខណ្ឌ​​មានជ័យ​ ជាប់នឹងព្រំប្រទល់ខណ្ឌ ពោធិ៍សែនជ័យ  នឹង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើយោងតាមប្រភពពី អ្នកញៀនល្បែងចេញចូលលេងមាន់ភ្នាល់នោះបានលួចបង្ហើបថា ៖ មេសង្វៀនមាន់អត់ច្បាប់ ឈ្មោះ (ម៉ាប់ ) ដែលបានលួចបើកលេងជាយូរណាស់ម​កហើយ​ ដោយ​ចងតង់ធ្វើ​រោងសង្វៀននៅជា​ប់ ក្បែរត្រពាំងឈូក​ ក្នុងព្រៃដើមកាស្យា និង ដើម​ត្នោត​ក្រោយ សួនឧស្សាហកម្មកាណាឌីយ៉ា  ហើ​យបានបើកលេងជារៀងរាល់ ហើយប្រភពនោះបានបន្តទៀតថា  លោក​ (ម៉ាប់) បានរត់ការជាមួយស្ថាប័នពាក់ព័ន្ធអស់ហើយ ដូច្នេះគ្មានកម្លាំងសមត្ថកិច្ច​ ឬអាជ្ញាធរណាហ៊ានចុះទៅបង្ក្រាបឡើយ ប្រភពនោះបានបន្តថា​ សូមបងប្អូនមកលេងម៉ាសប្បាយកុំព្រួយឲ្យសោះ ហើយមេបនក្បែងរូបនេះដើរអួតក្អេងក្អេងថា រូបគាត់បានរត់ការបង់លុយអស់ហើយ។

យោងតាមសេចក្ដីរាយការណ៍នៅកន្លែងសង្វៀនជល់​មាន់ខាងលើបានឲ្យដឹងថា៖មានល្បែងគ្រប់ប្រភេទបើកលេងយ៉ាងគគ្រឹកគ​គ្រេង​មានមាន់ជល់រាប់​សិបគូភ្នាល់ចាក់​លុយរាប់លានរៀលយកឈ្នះចាញ់ស៊ីសង​​ គ្នាហ៊ោក​ញ្ចៀ​វទ្រហឹងអឺងកង​ នឹងមានបៀរ អាប៉ោង  លេ​ងគាបស៊ី គ្នាយ៉ាង សាហាវ​កំពុង ល្បីល្បាញកក្រើ​ក​ពេញសង្វៀនមាន់ ។នៅទីតាំងខាងលើ​នេះ មិនមាន​កា​ររំខានពីអាជ្ញាធរ និ​ង ស​ម​ត្ថកិច្ចក្នុងមូលដ្ឋាននោះទេ។​

ប្រជាពលរដ្ឋបានឲ្យ​ដឹងថា បច្ចុប្ប​ន្ននេះសង្វៀនជល់មាន់  នៅ​ចំណុចត្រពាំងឈូក​ដើមកាស្យា ​ ក្បែរដើមត្នោត​ខាងក្រោយ ​ជាប់នឹងរបង​សួនឧស្សាហកម្ម​កាណាឌីយ៉ា ​ ស្ថិតក្នុង​ស​ង្កាត់ស្ទឹងមានជ័យ៣​  ខណ្ឌមានជ័យ ចូលតាម ផ្លូវឌួងងៀប ២​ខាងកើតឆៀងខាងត្បូង​វត្ត(អ​ង្គតាម៉ិញ)នេះ​ បានបើ​ក​ដំណើរការលេង​យ៉ាង​ទ្រ​ហឹងអឺ​ងកង។ គេមិនដែ​ល​ឃើ​ញសមត្ថកិច្ចក្នុងមូលដ្ឋាន ឬ ​សមត្ថកិច្ច​ខាងក្រ​សួង​ចាត់វិ​ធា​ន​ការទប់ស្កាត់ និងបង្ក្រាបបានម្តងណា​ឡើយ។ ជាក់ស្តែងគេឃើញ​ក្រុមអ្នក ជល់មាន់បា​នណាត់ជួបគ្នា​ យ៉ាងគគ្រឹកគគ្រេង​ដោយមាន​អ្អ្នកស្ពាយ កន្ត្រកមាន់ជល់​ចុះពីលើ ​រថយន្តនិងម៉ូតូហើយ​ចតផ្ញើ​នៅម្តុំចិញ្ចើម ផ្លូវក្បែរគល់ស្ពាន​មាត់លូនិង​ផ្ញើ​ម៉ូតូនៅកន្លែង លក់ បាយ លក់ចាប់ហួ​យ​ ដែលមា​ន​ម៉ូតូនិងរថយន្តជា ច្រើនគ្រឿង​រួចដើ​រចូលទៅ លេ​ងនៅសង្វៀនមានមាន់ ខាងលើនេះ។​

ប្រជាពលរដ្ឋរស់នៅ​ក្នុងមូលដ្ឋានសព្វថ្ងៃនេះ​កំពុង​មានការ​ភ័​យខ្លាច​យ៉ា​ងខ្លាំង​ដោយសារ​មាន​ចោរលួច​គាស់​ផ្ទះ​ ឆក់​ ប្ល​​ន់​ និងអំពើហឹង្សាវ៉ៃតប់គ្នាយ៉ាង​អនាធិ​បតេយ្យ​គឺ​បណ្ដាលមកពី​ភូ​មិ​ឃុំ​គ្មានសុវត្ថិភាព ពីព្រោះ​ក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់គួរតែមានសុវត្ថិភាព​ បែរជាមាន​បន​ល្បែងស៊ីស​ង​ជល់​មាន់យ៉ាង​ធំ​នៅ​ទីនោះ និ​ង ​គ្មាន​អា​ជ្ញាធរ​ឬសមត្ថកិ​ច្ច​ណា​ម្នាក់​ហ៊ាន​ប​ង្ក្រាប​ឡើ​យ​ ទើបបាន​កើតជា​រឿង​អំពើហឹង្សា​មា​ន​ចោរគា​ស់ផ្ទះ ចោរ​លួច​ ចោរ​ប្លន់ បែបនេះ​កើត​ឡើង​ជារឿយៗ​។ជាពិសេសស​ង្វៀនជល់មាន់ដុះស្លែ​ក្បែរក្រោយសួនឧស្សាហ​កម្មកាណាឌីយ៉ា​នេះតែម្តង។​ ដែលស្ថិតនៅសង្កាត់ ស្ទឹ​ងមាន​ជ័យ ៣ ខណ្ឌមានជ័យ នៅតែបន្តលេងយ៉ាង​ក​ក្រើក​ដ​ដែល​ល្បែងស៊ីសងខុសច្បា​ប់ទាំង​នេះ ដោ​យ​​ហេតុថា​ ល្បែងស៊ីសង ខុស​ច្បាប់ទាំ​ងនេះវាជា ចំណុចដែលផ្ដើមឲ្យមានបទល្មើសផ្សេងៗ ។ប្រជា​ពលរដ្ឋបានបញ្ជាក់ថា៖ស​​ង្វៀនជល់មាន់នេះបានបើកលេងជាចំហរ​ជាយូរណាស់មកហើយមិនដឹងជាម្ចាស់សង្វៀនជល់មាន់មានខ្នងបង្អែកធំប៉ុណ្ណាទេទើបមានល​​ទ្ធភាពបើកសង្វៀនជល់មាន់នៅកណ្តាលក្រុង​ភ្នំ​ពេញបានយ៉ាងរំភើយបែបនេះដោយ​មិនមានសមត្ថ​កិច្ចមូលដ្ឋានក៏ដូចសមត្ថកិច្ចអធិការដ្ឋាននគរ​បាលខណ្ឌមានជ័យមានវិធាន ការបង្ក្រាបទាល់តែ​សោះ ប្រហែលជាម្ចាស់សង្វៀនជន់មា​ន់​នេះមានទំនា​ក់ទំនងល្អជាមួយសមត្ថកិច្ច ឬ​ មួ​យមកពីសមត្ថ​កិច្ច និង អាជ្ញាធរ ​គ្មានសមត្ថភាពបង្ក្រាបល្បែងស៊ីសងក្នុងមូ​លដ្ឋានរបស់ខ្លួន ។ ជារឿយៗ សម្តេច តេជោ តែងតែដា​ស់តឿនជា​ច្រើន​លើកច្រើ​ន​សារ​នេះ​ បាន​ធ្វើដំ​ណើរមកដ​​ល់​ចំណុចអភិក្រ​មទី៥ ហើយ​  សម្តេចតេជោ​ ហ៊ុ​ន សែន នាយករដ្ឋ​មន្ត្រី  បានព្រមានធ្ងន់ៗ​យ៉ា​ង​ដូច្នេះថាចាប់ពីពេ​ល​នេះទៅ​  មេប៉ុស្តិ៍ មេឃុំ ចៅ​សង្កាត់  ចៅហ្វា​យ​ស្រុក ខណ្ឌ  ចៅហ្វាយ​ខេត្ត ក្រុង រាជធា​នី​  ត្រូវ​តែយកចិត្តទុកដាក់ ឲ្យ​ខ្លាំ​ង​ក្លា​បំផុត​  ដោ​យចុះល្បាតតាមដាន​រកមើលទី​តាំង​ ដែលលួ​ច​បើកប​នល្បែងស៊ីសង ដោយខុសច្បា​ប់​ ដូចជា៖(ល្បែ​ងជល់ មាន់​ បៀរ អាប៉ោង ហ្គែមអ៊ីនធើណឺត​  ចា​ក់ឆ្នោត ចាក់បាល់​  កន្ទុយលេខ​)។ល។

ពាក់ព័ន្ធករណីខាងលើ លោក អភិបាលខណ្ឌមានជ័យ មិនអាចសុំការទំនាក់ទំនងបាននៅឡើយ។ចំណែកឯ​លោក អធិការខណ្ឌមានជ័យក៏មិនអាចសុំការពន្យល់បានដែរ មូលហេតុគ្មានលេខ។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធ ស្របតាមច្បាប់ស្តីអំពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ៕( ដោយ៖ យាយពេញ).

878

988

Filed in: សង្គម

Leave a Reply

Submit Comment