សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក ខឹម ចិត្រា នៅតែបន្ត ឲ្យកូន ចៅយក លុយពី ពលករខ្មែរ ឆ្លងដែនទៅថៃក្នុងម្នាក់ពី៧០០បាត ទៅ៨០០បាតក្នុងម្នាក់!

ខេត្ត បន្ទាយមានជ័យ៖ ពលរដ្ឋដែលចេញចូល និង រកស៊ី ក៏ដូចជាពលករខ្មែរ ដែលចេញចូលតាម ច្រកទ្វារ អន្តរ ជាតិ ប៉ោយប៉ែត បន្តរិះគន់ជាថ្មីទៀតហើយ ចំពោះករណីយកលុយ ពីពួកគាត់ច្រើនលើសលប់ ក្នុងការធ្វើលិខិតរដ្ឋបាលផ្សេងៗ សម្រាប់ចេញចូល តាមច្រកទ្វារព្រំដែនមួយនេះ ជាអ្វី ដែល ពួកគាត់ថា៖ជាអំពើពុករលួយ និង សុំឲ្យចាត់ វិធាន​ការបន្ទាន់​ឲ្យស្របតាមប្រសាសន៍ របស់​ សម្ដេចតេជោ នាយករដ្ឋមន្ត្រី។

កន្លងទៅថ្មីៗនេះ ពលរដ្ឋបានផ្ទុះការរិះគន់ តាមបណ្ដាញសង្គម នឹង ប្រពន្ធ័ផ្សព្វផ្សាយក្នុងស្រុកជាច្រើន ធ្វើការចុះផ្សាយជា បន្ត​បន្ទាប់ ជុំវិញអំពើពុករលួយ របស់មន្ត្រី ប៉ុស្តិ៍នគរបាល អន្តោ​ប្រ​វេសន៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត។​ខេត្ត​បន្ទាយមាន​ជ័យ​ក្នុងការយកលុយច្រើនហួសប្រមាណ ពីពលរដ្ឋ ក៏ដូចជា​ប្រពន្ធ័ផ្សព្វផ្សបាយបង្ហោះសកម្មភាពទាំង នោះ​​តាម​បណ្តាញ​សង្គមដើម្បីស្វែងរកការអន្តរាគមន៍ពីថ្នាក់ ដឹកនាំ​។​ការ​បង្ហោះ​​ខ្លឹមសារ​​ខុសគ្នា។ ប៉ុន្តែក្នុងន័យតែមួយ លើកឡើងករណី យកលុយច្រើនហួសហេតុ ក្នុងការបំពេញ បែបបទចេញ-ចូល​ប្រទេសការយកលុយច្រើនដល់ទៅ២០០ដល់៣០០បាត ដែល​​​​ច្បាប់មិនបានកំណត់ឲ្យយកបែបនេះហើយ ទើប​មន្ត្រីទាំ​ង​នោះ​មានបានឆាប់រហ័សប្រើរថយន្ត ទំនើបៗ សុទ្ធតែ LX៥៧០។បើតាមប្រភព ប្រជាពលរដ្ឋ ចេញចូលផ្សារថៃបានលួច​ខ្សឹម​ប្រាប់​​​គេហ​ទំព័រ​​ព្រះវិហារ អនឡាញ​( PVHTV.Online)ថា៖ ទី០១៖ មានជនស៊ីវិល០២ទៅ០៣នាក់​ឈរ​ចាំទារ​លុយពី​ប្រជា​ពលរដ្ឋ ជាពិសេស ពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ​ត្រូវ​ក្រុមស្លៀកពាក់ស៊ីវិលទារលុយពីពួកគាត់ ចាប់ពី​៧០០បាតឬ​៨០០បាតឯណោះ ។ទី០២៖ ឡានចេញចូលផ្សារថៃត្រូវបង់​លុយ​ពី​៥០បាតទៅ៦០បាតឬបង់ខែ​១៥០០​បាតក្នុ​ងខែ​សំរាប់​ឡានចេញចូលផ្សារថៃ។​ ប្រភពនោះបានបន្តទៀតថា ៖ តើ​ជន​ដែលស្លៀកពាក់ស៊ីវិលចាំទារលុយពីប្រជាពលរដ្ឋចូលទៅថៃនោះជាកូនចៅរបស់លោកឬជាអ្នកណា​​…?។ពាក់ព័ន្ធករណីខាងលើ អង្គភាពយើងមិនអាចសុំការពន្យល់ ពី លោក ខឹម ចិត្រា បានទេ មូលហេតុ ទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល ។​អង្កភាពរង់ចាំការបកស្រាយគ្រប់ពេលវេលា បើសិន​មាន​ប្រតិកម្មណាមួយ ស្រប​ទៅតាម​ច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា​៕​ដោយ៖​ ( ចំប៉ាប៉ោយប៉ែត).

001

Khem chetra (1)

003

0022

044

0055

 

Filed in: សង្គម

Leave a Reply

Submit Comment