សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ប៉ូលីសខេត្តបន្ទាយមានជ័យបញ្ចេញស្នាដៃម្តងៗបានកប់ៗអញ្ចឹង!

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំកំលាំង នគរបាលក្រុងប៉ោយប៉ែត និងកម្លាំងការិយាល័យ នគរ​បាល​ប្រឆាំង គ្រឿងញៀនខេត្ត ចុះបង្ក្រាបនឹង ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធ ​គ្រឿងញៀន បានចំនួន១៥៥ នាក់ក្នុងកា​ស៊ីណូ​ឡាក់គី​ ​ស្ថិត​នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាល​ពីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ដកហូតបានវត្ថុ តាងបានថ្នាំញៀន មួយចំនួនធំ។លោក អាត់ ខែម បានប្រាប់ អ្នកយកព័តមាន ឲ្យដឹងថាការចុះ បង្ក្រាបនេះឃាត់ ខ្លួនជនសង្ស័យ បានចំនួន១៥៥នាក់ ក្នុងនោះអ្នកជួញ ដូរគ្រឿងញៀន២នាក់ អ្នកមានថ្នាំញៀន លើខ្លួន៣នាក់ មេកាប្រុស ស្រី៤នាក់ សន្តិសុខ២នាក់ដក ហូតបានវត្ថុតាង ថ្នាំប្រភេទគ្រាប់ពណ៌ ក្រហមចំនួន៥៤គ្រាប់ ម្សៅក្រាមពណ៌ សចំនួន៥ថង់ ម្សៅម៉ត់ចំនួន១ថង់តូច ទូបាញ់ត្រី៨គ្រឿង ស្លុតហ្គេម១៤គ្រឿង ថ្នាំគ្រវី១គ្រាប់ ត្រួត ពិនិត្យទឹកនោម នៅនឹងកន្លែង ២២នាក់ ស្រី២នាក់មាន សារធាតុញៀននិងវត្ថុ តាងផ្សេងៗមួយ ចំនួនទៀត។​លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបន្តថា ការបង្ក្រាប​ទីតាំង កាស៊ីណូឡាក់គី គឺធ្វើឡើងក្រោយ ពីមានពលរដ្ឋ​និងយុវជនមួយចំនួនប្តឹងនិងរាយ ការណ៍ថា កូនចៅរបស់ពួក គាត់មួយចំនួន វក់ទៅលេងល្បែងភ្នាល់ បាញ់ត្រីយ៉ាងខ្លាំង និងជួបជុំមិត្តភ័ក្រ្ត ផ្តុំក្បាលគ្នាជក់ថ្នាំញៀន ទីនោះ​ក្រោយ​ស្រាវជ្រាវ និងឃាត់ខ្លួនជន សង្ស័យមួយចំនួន មកសួរនាំ​ជនសង្ស័យបានសារភាព ថាថ្នាំញៀនទាំងនេះ ទិញពី​ទីតាំង​កាស៊ីណូ ខាងលើជនសង្ស័យ ទាំងនោះក្រោយពីឃាត់ ខ្លួន​ហើយ​បានបញ្ជូន តាមរថយន្តដើម្បី យកទៅសួរនាំនៅ ស្នង​ការដ្ឋាននគរបាលខេត្តបន្ត។លោកឧត្តម សេនីយ៍ទោ អាត់ ខែមបានបញ្ជាក់ឲ្យដឹងទៀតថាបន្ទាប់ ពីពិនិត្យ ទឹក​នោម​ជនសង្ស័យ ​មានសារធាតុញៀន ស្ទើរទាំងអស់ហើយ កំលាំង​នគរបាល ជំនាញកំពុងឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសួរ​នាំ​និងកសាង សំណុំរឿងបញ្ជូនទៅ តុលាការចាត់ការទៅ តាមផ្លូវច្បាប់ទាំងអស់ ៕ដោយ៖ (ចំប៉ាប៉ោយប៉ែត).

0010

0030

0060

0070

0080

 

 

Filed in: គ្រឿងញៀន

Leave a Reply

Submit Comment