សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

មេឈ្មួញឈើឈ្មោះ លោក គង់ ក្រឹង នៅតែបន្តអាជីវកម្មឈើដដែល!

ខេត្តក្រចេះ : ថ្មីៗនេះលោកគង់ក្រឹង នៅបន្តសកម្មភាពយ៉ាង​សកម្ម ក្នុងស្រុកស្នួល ខេត្តក្រចេះ បានខ្សឹបប្រាប់ ឲ្យដឹងថា មានមេឈ្មួញឈើលាក់ក្រចកដ៏ធំ និងល្បីឈ្មោះប្រចាំនៅ​ខេត្ត​ក្រចេះ គឺ លោក គង់ ក្រឹង ជាមេប​ញ្ជា​ការរង​វរៈការពា​រព្រំដែន​លេខ​២០៤ បានកំពុង​តែធ្វើ​សកម្មភាព​ប្រមូល​ទិញឈើតា​មម៉ូ​តូ និងរថយន្តតូចធំគ្រប់ប្រភេទយកមក​ស្តុក​ទុកនៅ​ត្រង់​ចំ​ណុច​​​​​ ក្រោលគោ ខាងក្រោយបន្ទាយទាហានតែម្ដងដែល​ស្ថិត​នៅក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បី​រៀប​ចំដឹកឆ្លង​ដែន​ចូលទៅលក់នៅក្នុងទឹកដីវៀតណាម។

លោក គង់ ក្រឹង​អាច​រកស៊ី​ឈើខុស​ច្បាប់បែប​នេះដោយ​សារ​លោក​ មានលោក ឧត្តមសេនីយ៏ឯក ជឿន សុវណ្ណថា មេ​បញ្ជា​ការ​យោធភូមិភាគទី២ ជា​​​​ខ្នង​​បង្អែក​ការពារ​ជំនួញ​ឈើខុស​ច្បាប់​នេះតែម្តង។មន្ត្រីយោធា នៅក្នុងវរៈ​ការពារ​ព្រំដែន​លេខ​២០៤ ​បានខ្សឹបឲដឹងបន្តទៀតថា លោក ឧកញ៉ា គង់ ក្រឹង បន្ត​ការងាររកស៊ីឈើខុសច្បាប់បន្តទៀត បន្ទាប់​ពីផ្អាកមួយ​រយៈខ្លី​។ ហើយពេលនេះ លោកឧកញ៉ាលាក់ក្រចករូបនេះ បាន​ចាប់​ផ្តើម​ចំ​ណាយ​ប្រាក់រាប់លានដុល្លារអាមេរិក ដើម្បីចាត់​ចែង​ជូន​មន្ត្រី​ថ្នាក់លើក្នុងខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ពោល គឺ​បានឃុបឃិតគ្នាជាប្រព័ន្ធជាមួយមន្ត្រីជំនាញនានា ដោយ​បាន​បែងចែកផលប្រយោជន៍ដល់មន្ត្រីជំនាញទាំងនោះ ចាប់តាំង​ពីថ្នាក់ក្រោមដល់ថ្នាក់លើ ដើម្បីខ្លួនបានទិញ បានដឹក​ឈើ​ចេញ​ទៅលក់ឲ្យឈ្មួញវៀតណាម ដែលចាំ​ទទួល​នៅ​ព្រំ​ដែន​ក្នុង​ស្រុកស្នួល ដែល​នៅមិនឆ្ងាយ​ប៉ុន្មានពីភូមិ​គ្រឹះ​លោក​ឧក​ញ៉ា​រូបនេះឡើយ។

ប្រភពខាងលើ បានខ្សឹបប្រាប់ ឲដឹងបន្តទៀតថា ប្រជាព​លរដ្ឋ​រស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ មួយចំនួន​បានទៅស៊ីឈ្នួ​ល​ចូលព្រៃនៅព្រំដែនរវាងខេត្តក្រចេះនឹង មណ្ឌលគីរី និង​ស្ទឹង​ត្រែង រួចហើយដឹកជញ្ជូនឈើតាមម៉ូតូដូចហែកឋិនអ៊ីចឹង ទៅ​លក់ឲ្យឧកញ៉ា គង់ ក្រឹង ដល់ភូមិគ្រឹះ​ចូលតាមច្រ​កខាង​ក្រោយ​​​ ​​​និងដល់បន្ទាយយោធាវរៈការពារព្រំដែនលេខ២០៤ តែម្តង ដោយពុំមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានបង្ក្រាបឡើយ បើទោះបីជាកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្កើតគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយលោក សៅ សុខា មេប៉េអឹមលើផ្ទៃប្រទេស ជាប្រធាននោះ។ ហើយកន្លងមក លោកធ្លាប់បានបញ្ជូនក្រុមការងារទៅត្រួតពិនិត្យបទល្មើសព្រៃឈើប៉ុន្តែក្រុមការងារទាំងនោះបែរជាមិនមានវិធានការចំពោះលោក ឧកញ៉ា គង់ ក្រឹង រូបនេះឡើយ។

ប្រភពខាងលើបានខ្សឹបឲ្យដឹងបន្ថែមទៀតថាក្នុងរយៈ​ពេល​ថ្មីៗ​ចុងក្រោយនេះគេតែង​តែ​សង្កេត​ឃើញ​មាន​រថយន្ត​ដឹកឈើ​ទាំង​​​តូចទាំងធំ គ្រប់ប្រភេទរាប់សិបគ្រឿង សម្រុក​ដឹកឈើខុស​ច្បាប់ចេញពី​ទឹកដីខេត្តស្ទឹងត្រែង ខេត្តក្រចេះនិងខេ​ត្តមណ្ឌល​គីរី យ៉ាងគគ្រឹកគគ្រេង ចូលច្រករបៀងមួយដែលអ្នកស្រុ​ក​ហៅ​ថា ច្រកដេបី(D3) ស្ថិតនៅក្នុងឃុំពីរធ្នូ ស្រុកស្នួល រួចឆ្លង​ទៅ​ប្រទេសវៀតណាម តាមច្រករបៀងដេបីនេះតែម្តង ដែល​គេ​ដឹង​ថាជាច្រក របៀងកាន់កាប់ដោយ ឧកញ៉ា គង់ ក្រឹង មេ​ឈ្មួញ​​ឈើ និងជាមេបញ្ជាការរងវរៈការពារព្រំដែនលេខ២០៤ ប្រចាំនៅតំបន់នោះ ពោល គឺជិតនឹងច្រកទ្វារទ្វេភាគីអន្ដរជាតិ វ៉ាលឺ។ចំណែក មន្ត្រីមួយចំនួនដែល​មិនបាន​ទទួល​ផលរមាស់​ពីឧកញ៉ាឈ្មួញឈើ គង់ ក្រឹង រូបនេះ បានខ្សឹប​មកប្រាប់ឲ្យដឹង​ផងដែរថា ថ្មីៗនេះ មេឈ្មួញរូបនេះ តែងតែបោះ​ពាក្យ​សម្ដីក្អេង​ក្អាង​ប្រាប់គេឯងថា គ្មានអ្នកណាចាប់មុខ​របរ​គាត់ឡើយ។

កាលពីពេលថ្មីៗកងន្លងមកនេះមន្ត្រីជា​ច្រើន​នៅអាណាច​ក្រ​ខេត្ត​​ក្រចេះ ក៏ធ្លាប់ខ្សឹបមកប្រាប់ឲ្យដឹងដែរថានរណាៗ​ក៏គេ​ដឹងដែរថា ឧកញ៉ា គង់ ក្រឹង ជាមេឈ្មួញឈើល្បីឈ្មោះម្នាក់ នៅស្រុកស្នួល ខេត្តក្រចេះ ហើយបច្ចុប្បន្ន​លោកបានក្លាយ​ជា​ឧកញ៉ាល្បីឈ្មោះ រឿងរកស៊ីបទល្មើសព្រៃឈើ ដឹក​ឈើខុស​ច្បាប់ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម ដោយ​គ្មានមន្ត្រី​ណាហ៊ានក្អកជាមួយឡើយ ។សូម្បីតែលោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត លោកស្នងការខេត្ត មេអាវុធហត្ថខេត្ត បានដឹង បានឃើញហើយក៏អស់​លោក​ឆ្លើយ​ថាអត់ដឹងដែរ​។​នេះ​ដោយ​សារតែ​ដុល្លារ​របស់លោក គង់ គ្រឹង វាយ​ប្រហារ​ឡើងងងឹតភ្នែក ទាំងសមត្ថកិច្ចថ្នាក់ក្រោម ដល់ថ្នាក់លើ ។​ពាក់ព័ន្ធករណីខាងលើអង្គភាពយើងបានទូរស័ព្ទទៅកាន់ លោក ឧកញ៉ា គង់ ក្រឹង សុំការពន្យល់​តែទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​។អង្កភាព​យើងរង់ចាំ​ការបក​ស្រាយ​​​គ្រប់ភាគី​ពាក់ព័ន្ធ​រៀង​រាល់​ធ្វើការ៕​ដោយ៖ ( រំដួលក្រចេះ)

 

001

004

 

003

 

004

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment