សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

មេឈ្មួញគង់ ក្រឹងនៅតែបន្តសកម្មភាពប្រមូលទិញឈើដឹកជញ្ជូនទៅស្រុកយួន ដោយមានអំណាចធំជាងលោកវ៉ាថនអភិបាលខេត្តទៅទៀត

ខេត្តក្រចេះ៖ប្រភពពី​​ពលទាហាន​ក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​២០៤ ឃុំ​​ ២​ធ្នូ ស្រុក​ ស្នួល ខេត្ត ក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ គង់ ក្រឹ​ង ដែលមាន​ងារ​ជា​ឧកញ៉ា​នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ស្ថិតនៅ​ក្នុង​ភូមិ​វ៉េវ និង ​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ យ៉ាង​សុខ​ស្រួល​។ លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ និង​លោក​ សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្តក្រចេះ ក៏ដូចជា​លោក​ លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។ លើស​នេះ​ទៅទៀត​លោក ទ្រី សុភ័ក្ត្រ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ក្រចេះ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ក្រចេះ សម្ងំ​ស្ងាត់ឈឹង​ធ្វើ​មិនដឹង​រឿង​អ្វី​ទាំងអស់ ក្នុងខណៈដែល​មេ​ឈ្មួញ គង់ ក្រឹ​ង បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រាលដាល​។បើតាម​ប្រភព​ដែល​ស្និទចេញពីផ្ទៃក្នុងរបស់​​មេ​ឈ្មួញ​ គង់ ក្រឹ​ង បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ក្រសួងការពារជាតិ ទើប​មេ​ឈ្មួញ គង់ ក្រឹ​ង ហ៊ាន​បន្តសកម្មភាព​ប្រ​មូល​ ​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន។​មិនមានមន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ក្អក​ជាមួយ​ឡើយ​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ចុះទៅ​បំពេញបេសកកម្ម​ក្នុង​ខេត្តក្រចេះ ក៏​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ គង់ ក្រឹ​ង​នោះដែរ ព្រោះគេ​ដឹងថាមេ​ឈ្មួញ​រូបនេះ​មាន​ខ្នងបង្អែក​រឹងមាំ​និង​មាន​ឥទ្ធិពល​ខ្លាំងក្លា​។ ជាពិសេស​មួយរយៈ​ពេល​ចុងក្រោយ​នេះ​មេ​ឈ្មួញ គង់ ក្រឹ​ង តែង​បង្ហាញ​ចេញ​នូវ​រូបភាព​ដែលមាន​ទំនាក់ទំនង​ជិតស្និទ​ជាមួយ​មន្ត្រីជាន់ខ្ពស់​ ក៏ដូចជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​សំខាន់ៗ​មួយចំនួន​ដើម្បី​ពង្រឹង​ឥទ្ធិពល​អំណាច​យ៉ាង​ធំធេង​របស់ខ្លួន​។

001

003

 

004

006

សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និង​ខេត្តស្ទឹងត្រែង ចៀស​មិន​ផុតពី​វិនាស​សាបសូន្យ​ដោយសារ​ស្នាដៃ​មេ​ឈ្មួញ គង់ ក្រឹ​ង នោះទេ​។ ដោយហេតុថា ទោះបី​មេ​ឈ្មួញ គង់ ក្រឹ​ង បំពាន​លើ​បទបញ្ជា​របស់ សម្តេចតេជោ ហើយ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញ​ប​ន្ទូ​ក​ក៏ដោយ ក៏​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​លើ​ឈ្មួញ​រូបនេះ​ឡើយ​។ ជាក់ស្ដែង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ ខណៈដែល​មេ​ឈ្មួញ គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​គឃ្លើន​គ្មានគូប្រៀបផ្ទឹមបានឡើយ​។អង្គភាបរង់ចាមការបកស្រាយគ្របើភាគីព័ន្ធរៀងរាល់ម៉ោធ្វើការ ស្របទៅតាមច្បាប់ស្តី អំពី​របបសារព័ត៌មាន​នៃព្រះរាជាណាច​ក្រកម្ពុជា​៕ដោយ៖ ( រំដួលក្រចេះ)

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment