សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

តើលោក ងួន រតនះ និងលោក អ៊ុចសុខុន ហេតុអ្វីមិនបង្រ្កាបល្បែងស៊ីសងរបស់លោក(តាល់)ដែលល្បីពេញប្រទេសកម្ពុជានោះ…?

ខេត្ត ​បាត់ដំប​ង៖បើតាមសេចក្តីរាយការណ៍មកឲ្យដឹងថា ឥឡូវនេះបនល្បែងស៊ីសងគ្រប់ប្រភេទរបស់លោក​​តាល់ ក្នុងខេ​ត្តបាត់​ដំបង​ចាប់ផ្តើម​ទទួលអតិថិជន​បណ្តើរៗហើយគឺ​ល្បែងភ្នាល់ទឹក​ភ្លៀង​នឹង​ល្បែងផ្សេ​ងៗ​ទៀត​បង្កប់ក្នុ​ង​បរិវេណ​ភា្នល់​ទឹកភ្លៀងមួយនេះ។

ល្បែង​ទឹកភ្លៀង​ខាងលើ​នេះ​បានប្រឆាំ​ងនឹង​នឹងអនុសា​សន៍​របស់​​សម្តេច ក្រឡាហោ​ម ស ខេង ឧបនា​យករដ្ឋ​ក្រសួង​មហា​ផ្ទៃ ពីព្រោះ​សម្តេច​ចាត់​​ទុកថា៖​(ល្បែងស៊ីសង​គ្រប់​​ប្រភេទ​ជា​ល្បែ​ងខុសច្បាប់ហើយ​វាផ្ទុ​យនឹងភូមិ /ឃុំមា​នសុវត្ថិភា​ព០៩​ចំ​ណុច​​ថែ​មទៀត​ផង ហើយ​សម្តេច​បានបន្ត​ទៀត​ថា​​វា​អាច​កើត​មានឡើងនូវអំពើ​ដូចជា​ចោ​រកម្ម លួច​ឆក់នឹងប្លន់ ម៉្យាង​ទៀត​​ វា​អាចនឹង​ប្រើអំពើ​ហឹង្សា​ក្នុ​ង​គ្រួសា​រ ​ដោយសារ​បនល្បែ​ងស៊ីសងហើយថែមទាំងចាញ់​លុយអស់​បែរទៅ​ជាជំរិត​ទារលុយពីប្រពន្ធកូនទៀតផង។ ចំណែក​ល្បែងទឹក​ភ្លៀងភ្នាល់​ដាក់​លុយ នៅចំណុ​ចវាល​ស្រែ​មួយពាន់ ស្ថិត​ក្នុងសង្កាត់​ ចំការសំរោង ក្រុង​​​ បាត់ដំប​ង ខេត្តបាត់ដំបង​កំពុងតែ​បាន​​ដំ​ណើ​រ​កា​រគ្មានខ្លាចអ្វីៗទាំងអស់ ។ ឥឡូវនេះ មេបន​ល្បែង​ដែលល្បីល្បាញទូទាំងប្រទេសនោះ​មាន​ឈ្មោះ ថា​៖ ( តាល់​ )កំពុងតែបើកល្បែងស៊ីសងគ្រប់​ប្រភេទ​មាន​ដូចជា​​៖ បៀរ អាប៉ោង គ្រាប់អំពិល នឹងភ្នាល់ទឹក​ភ្លៀង​យ៉ាង​គគ្រឹក​គគ្រេង​មិនមាន​ស្ថាប័ន​ណា​ចេញមុខ​មាត់​ដើម្បី​យក​ស្នាដៃនៅ​ឡើយ​ទេ។​( បច្ចុប្បន្ន លោក តាល់ ទុកឲ្យប្អូនថ្លៃមើល​ការខុស​ត្រូវ​លើបនល្បែងនឹងភ្នាល់ទឹកភ្លៀង។បើយោងតាមប្រភពពីអ្នកញៀនល្បែងបាននិយាយតាមតុកាហ្វេថា​៖ ការ​បើក​ដំណើរបនល្បែងទឹកភ្លៀង នឹង​បង្កប់​ល្បែង​ផ្សេងៗ​ទៅ​បានគឹ​ត្រូវ​ចំណាយពី​៦ម៉ឺន​ទៅម៉ឺន​ដុល្លា​សហរដ្ឋ​អាមេរិកសំ​រាប់​​ចប់​មួយរដូវគឺចាប់ផ្តើមពីខែ​ឧសភាដល់ខែ​តុលា​ឬអាច​លើស​នេះ​ទៀតក៏ថាបាន ប៉ុន្តែ អ្នកនិយាយ​នោះមិន​ស្គាល់ថា​មាន​ឈ្មោះអ្វីទេ គ្រាន់តែនិយាយហើយក៏ដើរទៅបាត់ទៅហើយ​ក៏មិនបាន​បញ្ជាក់​ថា​ការចំណាយ​លុយដ៏​ច្រើនបែបនេះ​ទៅឲ្យ​ស្ថាប័ន​ណាខ្លះ​នោះដែរ។​

បើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុង ក្រុង បាត់ដំបង​បាននាំគ្នានិយាយថា ៖ឲ្យតែរដូវវស្សាចូលមកដល់មេ​បន​ល្បែង​​​​​​​​​​ដ៏ល្បី ឈ្មោះ(តាល់)​នេះតែង​តែងចាប់​បើកភ្នាល់​ល្បែង​ទឹកភ្លៀងជារៀលរាល់ឆ្នាំ​ ហើយប្រភពនោះ​បានបន្ត​ទៀត​​​ថា ​អ្នកក្រុងបាត់ដំបង​មានការព្រួយយ៉ាងខ្លាំង  ពីព្រោះ​តែ​បន​ល្បែង​​ស៊ីសងកើតឡើងរីកដូចផ្សិតគឺ វា​តែងតែ​កើត​ឡើង​នូវ​អំពើ​ឆក់លួច​ឬ​​ ប្លន់ជាក់ជាមិនខានឡើយ ។

ប្រជាពលរដ្ឋ រស់នៅក្រុងបាត់ដំបងសំណូមពរដល់ លោក ងួន រតនះ អភិបាលខេត្ត​បាត់ដំបង ​និង​លោ​ក អ៊ុច ​សុខុន  ស្នង ការនគរបាលខេត្ត​ និង​លោក មាស សុវណ្ណ មេបញ្ជា​ការអាវុធ​ហត្ថខេត្ត សុំមេត្តា ចុះ​បង្រ្កាប​បនល្បែង​ស៊ីសង​គ្រប់ប្រភេទ​របស់ មេបនល្បែង ឈ្មោះ (តាល់) នេះផង បើមិនបង្រ្កាបទេ មានន័យថាទាំង​អាជ្ញាធរខេត្ត​​ និងស្ថាប័នមានសមត្ថកិច្ចខេត្ត អាចទទួល​លាភ​សក្ការៈពីមេបបនល្បែង ជាថ្នូរមិន​បង្រ្កាបមែន​ឬយ៉ាង​ណា…?​។ពល​រដ្ឋរក្នុង​មូលដ្ឋានខក​ចិត្តគឺមិនបង្ក្រាបប​នល្បែងស៊ីងស​ង​ខុសច្បាប់​នឹងមិនអនុវត្តន៍​តាម​បទបញ្ជា​របស់​​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សំរាប់​ថ្នាក់ដឹក​នាំខេត្តបាត់ដំបង​​។ ​សូមរំលឹកថាមេបនល្បែង​ទឹក​ភ្លៀង​នោះមាន​ឈ្មោះ( តាល់)​បានបើកដំណើរ​ការជាយូរឆ្នាំមក​មិនខ្លាចញញើ​តនឹង​សមត្ថកិ​ច្ចតូចតា​ចឡើយ​  ​។

ពាក់ព័ន្ធករណីខាងលើ​នេះ លោក អ៊ុច​សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបងបានប្រាប់គេហទំព័រព្រះវិហារ អនឡាញ​ កាលពីរសៀល ថ្ងៃ ព្រហស្បតិ៍  ៤កើត​​​ខែ ជេស្ឋ​ឆ្នាំកុរ ​ព.ស ២៥៦៣ ត្រូវថ្ងៃទី ៦​ខែ​ ​មិថុនា​ ​ឆ្នាំ​២១០៩​ថា​ មកមើលខ្លួនឯងទៅ ហើយ លោកបានបន្តទៀតថា ទាក់​ទងទៅរងគាត់ទៅ ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គួរឲ្យសោក​ស្តាយ​ចំពោះលោក ស្នងការ​ដែល​ប្រើពាក្យ​សំដីហាក់បីដូចជាមិនពិរោះពិសារសោះ​ ក្នុងនាមលោក​ជា​អ្នកដឹកនាំក្នុងខេត្តបាត់ដំបងទាំងមូល។ជារឿយៗរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ​​តែងតែរំ​លឹកដល់​មន្ត្រី​​ក្រោម​ឳវាទ​ត្រូវបម្រើរាស្ត្រឲ្យបានល្អប្រសើរ ហើយ​សម្តេច​បានបន្ត​ទៀត​ថា​​​​ ​មន្រ្តីរាជការជាអ្នកបម្រើរាស្ត្រ មិនមែន​យើង​ជាម្ចាស់​រាស្ត្រ​ទេទាំង​កាយវិការ​ទាំង​ការនិយាយ​ស្តីទៅកាន់​ប្រជា​ពល​រដ្ឋ​ ផ្ទុយទៅវិញ លោក​ អ៊ុច​​សុខុន ស្នងការនគរបាល​ខេត្ត​បាត់​ដំ​បង​និយាយមកកាន់អង្គភាពយើង ហាក់​បីជាដូច​ខឹង​នឹង​អ្នក​កាសែត ​ដែល​អង្គភាព​យើងសាក​សួរអំពីល្បែ​ងស៊ីសងរីក​ដូច​ផ្សិត​ ជាពិសេសល្បែងភ្នាល់ទឹកភ្លៀង នឹងល្បែង​ស៊ីសង​ផ្សេងៗទៀត​របស់ លោក( តាល់​​​)ពីព្រោះ​ការផ្សាយរិះ​គន់ក្នុង​ន័យ​ស្ថាបនា​​​ ទោះជាយ៉ាងណាក៏កុំការពារ ត្រូវនិយាយ​ការពិត​ទើប​ល្អប្រសើរសំរាប់សង្គមជាតិនិងប្រជាពលរដ្ឋមានក្តី​សុខ​សាន្ត។

អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការការផ្សព្វផ្សាយក្នុងន័យស្ថាបនា៕ដោយ៖( ​រំដួល​ដងស្ទឹង​សង្កែ).

005

 

006

003

007

002

001

 

 

 

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment