សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

មេឈើដុះស្លែឈ្មោះ ចែមុំនិងឈ្មោះចាន់ ណា ដឹកជញ្ចូនឈើយ៉ាងរលូនចេញពីខេត្តព្រះវិហារឆ្ពោះទៅខេត្តសៀមរាបគ្មានជំនាញរដ្វបង្រ្កាបឡើយ!

ខេត្តព្រះវិហារៈតាមប្រភពពីសមត្ថកិច្ចម្នាក់ដែលអត់លិឌបានលួចបង្ហើបថា មេឈ្មួញឈ្មោះចែមុំ និងឈ្មោះចាន់ ណាកំពុង​ធ្វើសកម្មភាព​ដឹក​ជញ្ជូនឈើចេញ​ពីខេត្ត​ព្រះវិហារ​ស្ទើររាល់​យប់​ឆ្ពោះ​ទៅ​ចែកចាយ​តាមដេប៉ូ​ខេត្តកំពង់ធំ​នឹងខេត្តសៀមរាប​បានយ៉ាងរលូនក៍ព្រោះតែមេឈ្មួញពីនាក់នេះបានរត់ការ​តាម ដង​ផ្លូវ​រួចអស់ហើយជាពិសេស មន្រ្តីអាជ្ញាធរមាន​សមត្ថកិច្ច​ជំនាញរដ្ឋបាល​ព្រៃឈើ​និងមន្រ្តីពាក់​ព័ន្ធក្នុង​ខេត្ត​មួយ​ចំនួន​សុទ្ធសឹង​បានទទួល​លុយពី​មេឈ្មួញ​ឈ្មោះចែមុំ​និង​ឈ្មោះ​ចាន់ ​ណា រួចស្រេចបាច់អស់ហើយ ទោះដឹក​ឈើ​បាក់​ឡាន​ក៏បានមិនបង្រ្កាបសំខាន់​ ដុល្លាៗ។

 

001 002 003 004

ប្រភពនោះបានបន្ដថា មេឈ្មួញឈ្មោះចែ មុំ និងឈ្មោះចាន់  ណា​ទាំង​ពីរនាក់នេះមានឥទិ្ធពលណាស់នៅក្នុងខេត្តព្រះវិហារ ហើយ​ពួក​គេ​​ស្គាល់​សុទ្ធតែមេធំ​និងមានការរាប់អាន​យ៉ាងចិត្ត​ស្និទថែមទៀតអញ្ចឹងហើយគេអាចប្រមូលទិញឈើគ្រប់ភូមិស្រុកក្នុងអាណាចក្រមួយនេះនិងដឹកជញ្ចូនឈើតាមចិត្ត។ដោយសារតែមេឈ្មួញឈ្មោះចែមុំឈ្មោះចាន់ណាមានខ្នងបង្អែកសុទ្ធតែអ្នកមានអំណាចទើបអាចរកស៊ីមុខជំនួញបទល្មើសឈើខុសច្បាប់របស់គេទទួលបានជោគជ័យនិងរលូនរហូតមកដល់បច្ចុប្បន្ននេះ។ចុះ លោក អ៊ុនចាន់ ដា អភិបាល​ខេត្ត​ព្រះវិ​ហារ​លោកនៅទី​ណាបានជាមិន​ចេញមុខ​បង្រ្កាប​ហើយ​លោក​អភិ​បាល​​ធ្លាប់បានលើក​ឡើងតាម​បណ្ដាញ​សង្គម​ប្រាប់​មហា​ជនថារាល់បទល្មើសព្រៃឈើទាំងអស់ត្រូវទប់ស្កាត់អោយបានឥឡូវនេះមហាជនទាំងអស់នឹងរកចាំមើលពាក្យពេចន៍របស់លោកមានប្រសិទ្ធភាពឬទេឬលោកអភិបាលខេត្តគ្រាន់តែនិយាយអោយរួចពីមាត់ប៉ុណ្ណោះ ឬមួយ​កំឡាចៗ​កុំឲ្យ​ឈ្មួញ​​ឈើ ​​​ធ្វើហួសហេតុពេកទានប្រុស !៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment